• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

របៀបវិធីធ្វើឲ្យមានការគោរពទៅវិញទៅមកជាមួយបុគ្គលិកពិបាក

[Copy link]
989 0
Share
មិនមានការគោរពគ្នា ធ្វើឲ្យប៉ះពាល់ដល់ ផលិតភាពការងារ គំនិតឆ្នៃប្រឌិត និង លទ្ធផលការងាររបស់ក្រុម។
សូមមើលវិធិសាស្ត្រខាងក្រោមទាំងនេះ៖


៣.jpg

១.រកហេតុផលដែលធ្វើឲ្យគេក្លាយជាមនុសបែបនេះ
ធ្វើការប្រជុំ ហើយហៅបុគ្គលិកដែលពិបាកចេញមកក្រៅ ហើយឲ្យគាត់សម្តែងអាការធម្មតា ហើយសួរគាត់ដោយស្មោះត្រង់ ដើម្បីរកមូលហតុពិតប្រាកដ ដូចជា ការប៉ះពាល់ទំនួលខុសត្រូវរបស់គាត់ តុល្យភាពជីវិតនិងការងារ បុគ្គលិកថ្មីធ្វើឲ្យគាត់ខឹងរាល់ថ្ងៃ ហើយអាចពិភក្សាគ្នាដោយត្រង់ៗក៏បាន។


២.មានទំនុកចិត្តជាមួយគេមុន
នេះគឺជាជំហានសំខាន់។ ដើម្បីឲ្យមានការទុកចិត្តគ្នាទៅវិញទៅមក។ អ្នកត្រូវតែជឿជាក់លើគេជាមុន ដោយប្រាប់គេពីអត្ថប្រយោជន៍នៃការសង្ស័យ។ ហើយត្រូវរក្សាពាក្យសច្ចៈ សន្យាយ៉ាងណានិយាយយ៉ាងណា ត្រូវធ្វើ យ៉ាងនោះ ដូចអ្វីដែលអ្នកចង់បានពីគេ។


៣.ផ្តោតលើភាពវិជ្ជមាន
អ្នកត្រូវធ្វើការឆ្លើយតបជាមួយគេដោយភាពវិជ្ជមាននិងរីករាយ ឲ្យតម្លៃគេ និងធ្វើការចាប់អារម្មណ៍ឲ្យបានច្បាស់លាស់ ត្រង់ចំនុចដែលក្រុមរបស់គេចង់បាន ជាពិសេសបុគ្គលិកលក្ខណៈបែបណាដែលក្រុមរបស់គេចង់បាន។ ជម្រុញនឹងលើកទឹកចិត្តពួកគេនៅពេលក្រុមរបស់គេធ្វើបានល្អ។


៤.ប្តូរទស្សនៈរបស់អ្នក
ដោះស្រាយបញ្ហានេះ ត្រូវតែផ្លាស់ប្តូរគំនិតរបស់ខ្លួន។ វាការធម្មតាទេបើយើងមានការគោរពចំពោះគេ គេក៏មានអារម្មណ៍ល្អជាមួយយើងដែរ។ ដូចនេះត្រូវឈប់គិតអាក្រក់ ជជែកជាមួយពួក មើលនិងស្តាប់ការឆ្លើយតបរបស់ពួកគេ។
សូមធ្វើតាមវិធីសាស្ត្រខាងលើដោយភាពអត់ ព្រោះបញ្ហានេះប្រហែលមិនអាចដោះស្រាយបានដោយងាយស្រួល៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top