• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

គន្លឹះខ្លីៗពី iPhone ! របៀបដោនឡូតកម្មវិធីស៊ីមេធំលើសពី ១៥០MB ដោយប្រើប្រាស់អ៊ីនធឺណិត 4G

[Copy link]
1249 0
Share
Appstore គឺជាបណ្តុំកម្មវិធីដ៏សំបូរបែបដែលមានកម្មវីធី និងហ្គេមជាច្រើននៅលើទូរសព្ទ iPhone និង iPad សម្រាប់កម្មវិធីទាំងអស់នោះគឺមានកម្មវិធីខ្លះ មិត្តអ្នកអានមិនទាន់បានស្គាល់ពីរបៀបនៃការប្រើប្រាស់អស់នោះទេ និងមានមិត្តអ្នកអានខ្លះគាត់បានស្គាល់រួចមកហើយ ។

22.jpg

នៅក្នុងពេលនេះដែរ កោះថ្មីសូមណែនាំមិត្តអ្នកអានពីគន្លឹះមួយដ៏មានតម្លៃសម្រាប់ប្រើប្រាស់នៅលើទូរសព្ទដែលដំណើរការដោយ iOS គឺគន្លឹះក្នុងការដោនឡូតកម្មវិធីដែលស៊ីមេធំ លើសពី ១៥០ MB ដោយប្រើប្រាស់អ៊ីនធឺណិត 4G ពោលគឺមិនអាចដោនឡូតបានទេបើសិនជាមិនភ្ជាប់ WiFi ។
សម្រាប់គន្លឹះខ្លីៗនេះផងដែរ គឺមិត្តអ្នកអានគួរតែធ្វើតាមរបៀបដូចខាងក្រោមនេះ ៖
ជាដំបូងនៅពេលដែលអ្នកចុចចូលកម្មវិធី Playstore > ដោនឡូតកម្មវិធីដែលស៊ីមេធំ > ចុចពាក្យ Install > ចុចលើពាក្យ Ok នោះអ្នកនឹងឃើញកម្មវិធីដែលអ្នកដោនឡូតនៅលើអេក្រង់ទូរសព្ទ > ចុចចូលកម្មវិធី Setting > General > Date and Time > ចុចបិទ Settime Automatic > ចុចផ្លាស់ប្តូរថ្ងៃខែឆ្នាំ ដោយប្តូរទៅរកឆ្នាំ ២០២១ ឬ ២០២២ បញ្ជាក់សូមអូសតែមួយដងឬលឿនដោយមិនឈប់ទៅដល់ឆ្នាំនោះតែម្តង > ចុចត្រលប់ក្រោយ > រួចចូលទៅកាន់ Appstore ដោនឡូតកម្មវិធីនោះតែម្តង ។
***សូមបញ្ជាក់បើសិនជាមិនអូសតែមួយដង ឬបានលឿនទេនោះ សូមធ្វើតាមវិធីខាងលើនេះម្តងទៀត ។  

ជាទូទៅមានតែអ្នក Gamer និងអ្នកដែលចូលចិត្តប្រើប្រាស់កម្មវិធីល្បីៗនោះទេ ទើបយល់អារម្មណ៍នេះ ពីព្រោះតែនៅពេលដែលគាត់ត្រូវការដោនឡូតកម្មវិធី ឬហ្គេម ដែលស៊ីមេធំគឺគាត់ត្រូវចំណាយពេលស្វែងរកកន្លែងភ្ជាប់ WiFi ដើម្បីដោនឡូត ពីព្រោះតែនៅក្នុង Appstore គឺត្រូវតំរូវឲ្យប្រើប្រាស់ WiFi មិនអាចប្រើប្រាស់អ៊ីនធឺណេត 3G ឬ 4G បាននោះទេ ប៉ុន្តែសម្រាប់កម្មវិធីដែលស៊ីមេក្រោមហ្នឹងគឺអាចដោនឡូតបាន ។ ដូច្នេះនៅពេលនេះសម្រាប់បញ្ហានេះគឺមិនមានផលលំបាកទៀតនោះទេ គឺអាចដោះស្រាយបានដោយទាញយកមកប្រើប្រាស់បានស៊េរីហើយ ៕  

ដោយ៖ Menghong

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top