ស្នេហារវាងចិត្តនិងចិត្តកាន់តែធ្វើឲ្យមនុស្សពីរនាក់ស្រលាញ់គ្នាគ្មានថ្ងៃបែក ប៉ុន្តែបើដៃគូស្នេហាផ្តោតសំខាន់លើរឿងទាំង ៤ នេះ អាចសន្និដ្ឋានថា ទំហំចិត្តស្រលាញ់មួយនេះមិនទាន់ប្រាកដទេ ៖
១. កុំសម្លឹងឃើញតែការងារ បុណ្យសក្តិរបស់គេ
អ្នកណាមិនចង់បានដៃគូជាអ្នកមានការងារល្អ មានបុណ្យសក្តិល្អ ប៉ុន្តែបើផ្តោតតែរឿងនេះពេក ដូចជាអ្នកមិនផ្តល់តម្លៃលើស្នេហារវាងចិត្តនិងចិត្តឡើយ។
២. កុំមើលឃើញតែទ្រព្យសម្បត្តិរបស់គេ
ទ្រព្យសម្បត្តិមិនអាចទិញសុភមង្គលបានទេ ប៉ុន្តែបើមានសុភមង្គលប្រៀបដូចមានអ្វីៗគ្រប់យ៉ាង និងមានតែស្នាមញញឹម។
៣. កុំគិតពីរូបរាង និងសម្រស់
រូបរាងស្អាត រូបរាងសង្ហារ មិនប្រាកដថាចិត្តរបស់គេស្អាតដូចមុខមាត់រូបរាងគេឡើយ។ អ្នកគួរតែជ្រើសរើសម្នាក់ដែលចេះយល់ចិត្តអ្នកទើបល្អ។
៤. កុំខ្វល់ពីរឿងអតីតកាលរបស់គេ
គ្មានអ្នកណាមិនធ្លាប់ខុសនោះទេ បើអ្នកនៅតែខ្វាយខ្វល់ពីរឿងមិនល្អរបស់ដៃគូច្រើនពេក នាំតែកើតចិត្តខឹង និងមិនសប្បាយខ្លួនឯង៕
អត្ថបទ៖ Queenco |
|