• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

រឿងពិត៖ ឈាមស្រែកស្បែកហៅ.....

[Copy link]
1910 0
Share
          ក្នុងរឿងនេះមានគូរស្នេហ៍ស្មោះស័្មគ្រមួយគូរ ពួកគេជាមិត្តរូមថ្នាក់នឹងគ្នាតាំងពីនៅវិទ្យាល័យមកម្លេស ខាងប្រុសឈ្មោះតារា ខាងស្រីឈ្មោះចរិយា ហើយពួកគេក៏ស្ថិតក្នុងគ្រួសារអ្នកមធ្យមផងដែរ។ ដោយគិតថាស្រលាញ់ស្មោះពិត ពួកគេមិនខ្លាចទៅជួបឪពុកម្តាយទាំងសងនោះទេ ហើយពួកគេត្រូវបានទទួលសាទរពីឪពុកម្តាយទាំងខាង។

Sampleចតុកោងកែង​ ១.jpg

          ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យតារាត្រូវបានឪពុកម្តាយឱ្យបន្តការសិក្សានៅសកលវិទ្យាល័យនៅរាជធានីភ្នំពេញ ចំណែកឪពុកម្តាយរបស់ចរិយាវិញគិតថា ចរិយាជាកូនស្រីពិបាកនឹងការរស់នៅ ម្យ៉ាងគ្មាននណានៅបម្រើពួកគាត់ទៀត ក៏សម្រេចមិនឱ្យនាងបន្តការសិក្សានោះទេ តែទោះពួកគេនៅឆ្ងាយពីគ្នាមែនតែសេចក្តីស្នេហារបស់ពួកគេនៅតែបន្តជាប់ជានិច្ច។ ថ្ងៃមួយចរិយាត្រូវបានអ្នកមានសក្តិយសម្នាក់ក្នុងជួរមន្ត្រីរាជការ ជួបដោយចៃដន្យក៏មានកូនចិត្តស្រលាញ់។ អ្នកធំនោះមិនគិតយូរតាមចូលទៅដល់ឪពុកម្តាយរបស់ចរិយា ដើម្បីចូលស្តីដណ្តឹងនាងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ។ ដោយសារអន្ទាក់ទឹកប្រាក់ និងយសសក្តិឪពុកម្តាយចរិយាមិនគិតយូរបានសម្រេចយល់ព្រមតាមការចូលស្តីដណ្តឹង ហើយបំបែកបំបាក់តារា និងចរិយា ទាំងដឹងថាពួកគេទាំង២បានស្រលាញ់គ្នាយូរមកហើយ តែរឿងដែលគួរឱ្យហួសចិត្តបំផុតនោះ ឪពុកម្តាយចរិយាសុំឱ្យលោកធំម្នាក់នោះនាំចរិយាទៅនៅផ្ទះខាងឪពុកម្តាយក្មេកនៅឯខេត្តប៉ៃលិន សូម្បីតែទូរស័ព្ទក៏មិនឱ្យនាងប្រើ ដើម្បីពង្រាត់ចរិយាឱ្យឃ្លាតកាន់តែឆ្ងាយពីតារា។

1474404693-a245a2cfe20a07eabb4f0d46d503ee69.jpeg

         ដោយក្តីសេចក្តីស្រលាញ់ពិតចរិយាលួចទំនាក់ទំនងមកតារា រួចរៀបផែនការឱ្យតារាមកជួបនាងនៅព្រំដែន ហើយរត់ចូលទៅរស់នៅឯប្រទេសថៃ ដើម្បីបង្កើតជីវិតថ្មី នៅលើទឹកដីថ្មី។ តែជាអកុសលផែនការត្រូវបានអ្នកធំនោះដឹងមុន គេបានចាក់សោរចរិយានៅក្នុងបន្ទប់ ហើយបញ្ជាកងអង្គរក្សទៅចាំលបស្នាក់តារានៅកន្លែងណាត់ជួប។ គួរឱ្យអាសូរតារាណាស់ត្រូវកងអង្គរក្សវៃសម្លាប់ច្រកចូលក្នុងបាវរួចយកទៅបោះចោលនៅក្នុងទន្លេ។ ជារើយៗតារាតែងទូរស័ព្ទទៅម្តាយនៅឯស្រុកជារៀងរាល់១ថ្ងៃម្តង ប៉ុន្តែ៤ថ្ងៃហើយដែលតារាមិនបានទូរស័ព្ទមកលេងម្តាយ ម្តាយកើតចិត្តងើយឆ្ងល់ក្នុងចិត្តដោយក្តីបារម្មណ៍សុខទុក្ខរបស់កូន ម្យ៉ាងប៉ុន្មានយប់ចុងក្រោយនេះគាត់តែងយល់សប្តិឃើញតារាស្រែកយំហៅគាត់ឱ្យជួយជារៀងរាល់យប់។ ម្តាយតារាចាប់ផ្តើមមានអារម្មណ៍កាន់មិនស្រួលក្នុងចិត្តព្រោះតែទូរស័ព្ទទៅតារាមិនចូល ហើយសួរដល់មិត្តភក្តិតារាក៏គ្មានអ្នកណាម្នាក់បានដឹងពីដំណឹងគេ។ ជារឿងគួរតក់ស្លុតបំផុតនៅពេលសាកសពតារាត្រូវគេយករកឃើញក្នុងសភាពហើមស្អុយរលួយរហូតដល់មើលមិនស្គាល់ថាជាអ្នកណា។ សាកសពតារាត្រូវគេស្រង់យកលើគោក ហើយត្រូវទូរទស្សន៍ក្នុងស្រុកចាក់ផ្សាយទូរទាំងប្រទេស ដើម្បីប្រកាសស្វែងរកសាច់ញាតិ ព្រោះតែសម្ភារៈរបស់តារាដែលនៅជាប់នឹងខ្លួនត្រូវបានពួកកងអង្គរក្សប្រមូលយកគ្មានសល់។ អ្នកភូមិនាំគ្នាផ្អើលឆោឡោរត់មកប្រាប់ម្តាយតារា ព្រោះថា ពួកគាត់ចំណាំសំលៀកបំពាក់របស់តារាដែលធ្លាប់ស្លៀកកាលនៅរស់បាន។ ក្រោយពីម្តាយលឺដូច្នេះស្លុតក្នុងចិត្តទប់អារម្មណ៍មិនជាប់បានទួលសន្លប់បាត់ម៉ាត់ ព្រោះតែអាស៊ូដល់កូនប្រុសរបស់ខ្លួន ណាមួយគាត់មានតែកូនប្រុសម្នាក់គត់។ សាកសពតារាត្រូវបានបញ្ជូនមកដល់ស្រុកកំណើត ដើម្បីបុណ្យតាមប្រពៃណី គួរឱ្យអាណិតដល់ម្តាយតារាបំផុតគាត់មិនហូបមិនផឹក អង្គុយសំកុកម្នាក់ឯងទាំងទឹកភ្នែកហូរមិនឈប់ គាត់យំហើមភ្នែក ព្រោះតែនឹកស្រណោះដល់កូនប្រុសដែលធ្លាប់តែលេងប្រឡែងជាមួយ។

503261283.jpg

        ឈាមស្រែកស្បែកហៅ អ្នកធ្វើអំពើបាប គឺមិនចាំជាតិក្រោយនោះទេ លោកធំម្នាក់នោះត្រូវបានតុលាការសម្រេចដាក់គុកចំនួន៣០ឆ្នាំ ក្រោយពីសើបដឹងថាជាមេក្លោងនៅពីក្រោយខ្នងក្នុងរឿងក្តីរៀបគម្រោងសម្លាប់តារា។ ចំណែកចរិយាវិញពិតជាមានជីវិតអភព្វមែនខ្លួនមានផ្ទៃពោះ៣ខែ សង្សារត្រូវគេសម្លាប់ ឯប្តីវិញត្រូវជាប់គុក នាងបានត្រលប់មកផ្ទះឪពុកម្តាយបង្កើតវិញ ហើយបានរៀបរាប់ប្រាប់ដល់ឪពុកម្តាយនាងអំពីរឿងរ៉ាវទាំងនោះ។ ក្រោយពីបានដឹងហើយឪពុកម្តាយមានក្តីអាណិតដល់តារា ហើយពួកគាត់មានវិបដិសារីបំផុតក្នុងជីវិតរបស់ខ្លួនដែលសម្រេចខុស១ពេល ធ្វើឱ្យមានរឿងច្រើនបែបនេះ។ ពួកគាត់បានដល់ផ្ទះតារា ហើយលត់ជង្គង់សំពះ សុំរហោសកម្មពីម្តាយតារា និងអុជធូបសុំទោសដល់វិញ្ញាណខ័ន្តតារាដែលបានស្លាប់ ហើយពួកគាត់សន្យាថានឹងមើលម្តាយតារាជំនួសតារា ដើម្បីជាការតបស្តងនូវកំហុសដ៏ធំក្នុងជីវិតរបស់ពួកគាត់។
        នេះជារឿងពិត ដែលកើតមានចំពោះគ្រួសារ១ នៅក្បែរផ្ទះរបស់ខ្ញុំ ហើយខ្ញុំក៏សង្ឈឹមថាប្រិយមិត្តបន្ទាប់ពីបានអានរឿងនេះរួច ជួយចែករំលែកបន្តដល់មិត្តភក្តិផ្សេងទៀត ដើម្បីជាបទសោធន៍ក្នុងជីវិត យើងខ្ញុំក៏រងចាំទទួលនូវការកែតម្រូវក្នុងន័យស្ថាបនាពីប្រិយមិត្តទាំងអស់គ្នា។ សូមអរគុណ៕
អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top