• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

លោក Pony Ma អ្នកជំនួញដ៏មានឥទ្ធិពលបំផុតនៅក្នុងទ្វីបអាស៊ី

[Copy link]
441 0
Share
លោក Pony Ma គឺជាស្ថាបនិកស្នូលម្នាក់ ជានាយកប្រតិបត្តិប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Tencent ចាប់តាំងពីឆ្នាំ ១៩៩៨ ។ លោក Pony បានត្រួតពិនិត្យការអភិវឌ្ឍយុទ្ធសាស្រ្ត ការគ្រប់គ្រងទូទៅ និងការគ្រប់គ្រងរបស់ក្រុមហ៊ុន។

មុនពេលគាត់បង្កើតក្រុមហ៊ុន Tencent ក្នុងឆ្នាំ ១៩៩៨ លោក Pony ទទួលខុសត្រូវលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធឺរណែតនៅក្រុមហ៊ុន China Motion Telecom Development Limited ដែលជាក្រុមហ៊ុនទូរគមនាគមន៍និងជាអ្នកផ្តល់សេវាកម្មនៅប្រទេស ចិន ។ លោក Pony មានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យទូរគមនាគមន៍និងអ៊ីនធឺណិត។

៨.jpg

លោក Pony បានទទួលកិត្តិយសជាច្រើនក្នុងអំឡុងអាជីពដ៏ល្បីល្បាញរបស់លោក ដែលរួមមាន " មេដឹកនាំសកលវ័យក្មេង " " ទិន្នន័យសេដ្ឋកិច្ចប្រចាំឆ្នាំកំពូល "  " អ្នកជំនួញដ៏មានឥទ្ធិពលបំផុតក្នុងចំណោមមនុស្ស ២៥ នាក់នៅក្នុងទ្វីបអាស៊ី " និងមួយក្នុងចំណោម នាយកប្រតិបត្តិដ៏ល្អបំផុតរបស់ពិភពលោកទាំង ៣០ នាក់។

Ma-Huateng-1.jpg

" របាយការណ៍ Hurun ដែលជាទស្សនាវដ្តីប្រចាំខែ ដែលល្បីល្បាញបំផុតសម្រាប់បញ្ជីទ្រព្យសម្បត្តិប្រទេស ចិន របស់ខ្លួនបានចេញផ្សាយនូវបញ្ជីបច្ចេកវិទ្យាចិន ដែលមាននៅក្នុងឆ្នាំ ២០១៣ ហើយលោក Pony ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ លើតារាង IT Rich List ។ លោក Pony ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងបញ្ជីទ្រព្យសម្បត្តិរបស់ Forbes ក្នុងឆ្នាំ ២០១៣ ដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់បានប៉ាន់ប្រមាណថាមាន ៦២,២ ពាន់លានយ័នពោលគឺ កើនឡើងពី ៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោក Pony បានទទួលសញ្ញាប័ត្របរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រមកពីសាកលវិទ្យាល័យ ចេនហ្សិនក្នុងឆ្នាំ ១៩៩៣ ៕

Pony-Ma.jpg


ប្រែសម្រួល៖ sky

ប្រភព៖ crunchbase
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top