• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

បំភ្លេចរឿងចាស់ ដាក់រឿងថ្មីនៅក្នុងជីវិត

[Copy link]
494 0
Share
អតីតកាលមានទាំងការចងចាំល្អនិងការចងចាំមិនល្អ។ ការបំភ្លេចរឿងចាស់ចោល យករឿងថ្មីៗមកដាក់ខ្លួន ជាដំណើរនាំជីវិត ឲ្យចាកចេញពីភាពទុក្ខសោក ហើយរស់នៅដោយភាពសប្បាយរីករាយ។ បំភ្លេចរឿងចាស់ ដែលធ្វើឲ្យចិត្តរបស់យើងឈឺចាប់ ខ្វល់ខ្វាយ ច្របូកច្របល់ រារាំងជីវិតរបស់យើង មិនឲ្យឈានទៅមុខរួច។ មិនមែនជាការងាយស្រួលនោះទេ សម្រាប់ការបំភ្លេចអតីកាលរបៀបនេះ។

1.jpg

បំភ្លេចរឿងចាស់ គឺត្រូវចាកចេញពីវា ឈប់រវីរវល់ជាមួយវា បដិសេធវា ព្រោះវាមិនបបានធ្វើឲ្យយើងមានភាពប្រសើរឡើងបានទេ ក្រៅតែពីការរងទុក្ខ។ មែនហើយវាពិតជាធ្វើឲ្យយើងឈឺចាប់ខ្លាំងណាស់ តែសូមធ្វើការឈឺចាប់ឲ្យអស់ចិត្តតែក្នុងរយៈពេលតែមួយថ្ងៃនេះទៅបានហើយ។ ហើយនៅថ្ងៃស្អែកយើងនឹងមិនទទួលយកវាទៀតទេ។ យើងនឹងបំភ្លេចអ្វីៗទាំងនោះចោល ទោះបីជាវាតូចតាចតាចឬធ្ងន់ធ្ងរប៉ុណ្ណាក៏​ដោយ។ បើសិនជារឿងនោះនៅតែនឹកឃើញទៀត គឺវាគ្រាន់តែជួយឲ្យយើងមានភាពប្រសើរឡើងប៉ុណ្នោះ។ យើងក៏អាចសរសេរពីអ្វីដែលយើងកំពុងគិត ចង់និយាយ គ្រប់យ៉ាងនៅលើក្រដាសបានដែរ។ បន្ទាប់​មកស្វែងរកកិច្ចការថ្មីៗ សំណាប់អារម្មណ៍ថ្មី និងនៅរួមជាមួយវាធ្វើវា ហើយបន្តធ្វើវាឲ្យបានយូរថ្ងៃ។ រឿងចាស់អាក្រក់ធំឬតូច ពេលវេលាក៏ត្រូវការទំហំធំតូចទៅតាមនោះដែរ ដើម្បីទុក្ខឲ្យវាសាបរលាប​ទៅដោយខ្លួនឯង ។ មិនចាំបាច់បំភ្លេចវានោះទេ ព្រោះព្យាយាមបំភ្លេចវា គឺកាន់តែធ្វើឲ្យមានការចងចាំទៅវិញ។
នេះ​គឺជារស់ជាតិរបស់ជីវិត មានទាំងល្អមានទាំងអាក្រក់។ សូមចងចាំរឿងអាក្រក់ ហើយទុកវាជាបទពិសោធ និងទុកជាមេរៀនសម្រាប់ជីវិត ដើម្បីដោះស្រាយបញ្ហាដដែលនេះនៅលើកក្រោយ និងបញ្ហាថ្មីៗទៀត​ប្រហែលគ្នានេះ។ រឿងណាដែលធ្វើឲ្យយើងសប្បាយចិត្តត្រូវយកវាទុក រឿងដែលធើ្វឲ្យយើងទុក្ខព្រួយត្រូវបោះវាចោល។


អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top