• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រទេសហ្វីលីពីននិងកូវ៉ែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីការពារពលករហ្វីលីពីន

[Copy link]
369 0
Share
កាលពីថ្ងៃទី ១១ ខែឧសភា ប្រទេសហ្វីលីពីននិងគុយវ៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយភាពតានតឹងថ្មីៗទាក់ទងនឹងការនាំចេញកម្លាំងពលកម្ម។ សេចក្តីថ្លែងការណ៏នៅក្នុងសន្និសីទកាសែតរួមមួយនោះគឺប្រព្រឹត្តទៅនៅឯទីក្រុងគុយវ៉ែត ដោយមានសមភាគីខាងហ្វីលីពីន គឺលោក Alan Peter Cayetano និងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសគុយវ៉ែត លោក Khaled Al-Sabah។
Untitled-1.jpg

កិច្ចប្រជុំនេះមានសេចក្ដីថា ជាការផ្ដល់កិច្ចព្រមព្រៀងដើម្បីការការពារបន្ថែមសម្រាប់កម្មករជនជាតិហ្វីលីពីនដែលទៅធ្វើការនៅប្រទេសគុយវ៉ែត។ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ កន្លងផុតមកនេះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានចេញនូវច្បាប់ហាមឃាត់ជាបណ្តោះអាសន្នលើការបញ្ជូនពលករទៅប្រទេសគុយវែត បន្ទាប់ពីមានស្ត្រីពលករជនជាតិហ្វីលីពីនម្នាក់ទៅបម្រើការនៅប្រទេសគុយវ៉ែតជាអ្នកស៊ីឈ្នួលបម្រើតាមផ្ទះត្រូវបានគេសម្លាប់។ យោងទៅតាមស្ថិតិពីរាជរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនគឺមានកម្មកររបស់ប្រទេសខ្លួនប្រមាណជា ២៦២,០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសគុយវ៉ែត ដែលក្នុងនោះដែរ ៦០ភាគរយគឺកំពុងដង្ហើយរកជំនួយពីរដ្ឋាភិបាលរបស់ពួកគេ។
សរុបសេចក្តីមកតាមកិច្ចប្រជុំរវាងប្រទេសទាំងពីរក្នុងការចុះហត្ថលាខាព្រមព្រៀងមួយដើម្បីដោះស្រាយនួវភាពតានតឹងក្នុងការនាំចេញកម្មករទៅប្រទេសគុយវ៉េតត្រូវមានការហាមឃាត់ជាបណ្តោះអាសន្ន៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top