Facebook Twitter Google+ Share

គេប្រួលប្រែ តែខ្ញុំដូចដើម

[Copy link]
2027 0
Share
​ធម្មជាតិមានការប្រែប្រួលមិនទៀងទាត់ ជាការប្រែប្រួលមួយដែលមិនអាចវិភាគបាន ប៉ុន្តែសម្រាប់ខ្ញុំ ការប្រែប្រួលដ៏ធំបំផុតដែលមិនអាចស្មានបានគឺចិត្តមនុស្ស ប៉ះមិនបាន ស្មានមិនដល់ ទោះរូបរាងវាច្បាស់លាស់យ៉ាងណាក៏យើងមិនទាំងស្គាល់ច្បាស់ផងហ្នឹង!

គេប្រែប្រួល-តែខ្ញុំដូចដើម.jpg

មិនដឹងថាត្រូវបន្ទោសលើពេលវេលាជាអ្នកផ្លាស់ប្តូរមនុស្ស ឬគួរបន្ទោសលើចិត្តមនុស្សដែលចេះតែប្រែប្រួលមិនគិត! ​​​​​​​​ចិត្តមនុស្សពិតជាប្តូរទិសលឿនជាងព្យុះបាឡែនទៅទៀត ហើយមានសន្ទុះខ្លាំងលើសការគណនាទៅទៀត ឯខ្ញុំត្រឹមអ្នកវិភាគហ្នឹងក៏ចង់ខ្យល់ចាប់ដែរ។

ពេលខ្លះការប្រែប្រួលវាជារឿងល្អសម្រាប់មនុស្ស ប៉ុន្តែការប្រែប្រួលខ្លះវាក៏អាចបំផ្លាញមនុស្ស (ម៉្យាងម្នាក់ទេចឹង អុីចឹងក៏បណ្តោយតាមដំណើរការវាទៅ)។ ​
តាមពិតទៅ ខ្ញុំក៏មានការប្រែប្រួលមិនខុសគេប៉ុន្មានដែរ គ្រាន់តែការប្រែប្រួលរបស់ខ្ញុំគឺប្រែពីមនុស្សម្នាក់ដែលមិនធ្លាប់ធ្វើអ្វីដែលមានប្រយោជន៍ ទៅជាមនុស្សដែលចេះបង្កើតប្រយោជន៍ចំពោះខ្លួនឯងនិងអ្នកដទៃ ឯដួងចិត្តចំពោះការរាប់អានមនុស្ស និងលើមនោសញ្ចេតនាខ្ញុំតែងស្មោះត្រង់ មិនវៀចវេដូចដើម។ ប៉ុន្តែសម្រាប់គេមិនដូចខ្ញុំទេ គេប្រែទាំងចិត្ត ទាំងគំនិត និងទស្សនៈចំពោះខ្ញុំ។ ក្នុងចិត្តគេផ្តើមទុកខ្ញុំជាចំណែកអាក្រក់ប្រចាំជីវិតគេ ទោះក្នុងចិត្តខ្ញុំនៅតែនឹកគិតគេជាសំខាន់់នៅឡើយ (ណ្ហើយ! បណ្តោយគេទៅ)

មួយណាក៏ដូចមួយណា ពេលណាក៏ដូចពេលណា ម្នាក់ណាក៏សុទ្ធតែប្រែប្រួលឡើងខ្ញុំស្មានលែងត្រូវ (version ចិត្តប្រែលឿនម្លឹងពេក មនុស្សធម្មតាដូចខ្ញុំធ្វើម៉េចនឹងអាចតាមទាន់ទៅ!) ខ្ញុំហត់នឹងតាមគិត តាមយល់ ហត់ចិត្ត ហត់គំនិត ហត់នឹងតាមរហូតដល់ពេលនេះខ្ញុំលែងចង់តបន្តតាមទៀតហើយ។ ឈប់ខ្វល់ហើយ! ទៅជាបែបណា ក៏បែបហ្នឹងចុះ ធ្វើម៉េចបើការប្រែប្រូួលរបស់គេមិនចង់បញ្ចូលវត្តមានយើង...៕


អត្ថបទ៖ jupi




You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top