• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ឧស្សាហកម្មផលិតរថយន្ដរបស់ថៃកើនឡើងខុសរាល់ឆ្នាំគួរឱ្យភ្ញាក់ផ្អើល

[Copy link]
103 0
Share
យោងតាមការដកស្រង់ចេញពីអត្ថបទបរទេសបានអោយដឹងថា ឧស្សាហកម្មផលិតរថយន្ដនៅប្រទេសថៃទទួលបានការកើនឡើង ១១.៨៧ភាគរយ បើប្រៀបធៀបទៅនឹងការផលិតរថយន្តកាលពីខែមុនៗ ចំពោះការនាំចេញនូវរថយន្តធុនធ្ងន់ និងរថយន្តភីកអាប់ (រថយន្តភីកអាប់គឺជាប្រភេទរថយន្តទេសចរណ៏ខ្នាតតូច)។

Untitled-1.jpg
តាមប្រសាសន៏របស់លោក Surapong Paisitapatanapong អ្នកនាំពាក្យរបស់ក្រុមហ៊ុនឧស្សាហកម្មរថយន្តថៃ (FTI) បាននិយាយថ្លែងថា  រោងចក្រនៅក្នុងប្រទេសថៃផលិតបាន ១៣៤,៧៧៩គ្រឿង នៅក្នុងខែមេសា ឆ្នាំ២០១៨ ដែលកើនឡើងចំនួន១១.៨៧ភាគរយ បើធៀបនឹងឆ្នាំមុន។ លោក Surapong បានបន្ថែមទៀតដែរថា រថយន្តចំនួន៧៣,១០៨គ្រឿង ដែលបានផលិតនៅក្នុងខែមេសា ត្រូវបាននាំចេញមានចំនួន ១១.៦៧ភាគរយ ខ្ពស់ជាងឆ្នាំមុនដោយសារតែតម្រូវការប្រើប្រាស់រថយន្តធុនធ្ងន់ និងរថយន្តភីកអាប់មានការកើនឡើងយ៉ាងខ្លាំង។ រីឯផលិតផលសម្រាប់ការលក់រាយនៅក្នុងខែមេសានេះដែរមានចំនួន៦១,៦៧១គ្រឿង បានកើនឡើង ១២.១១ភាគរយ នៅចុងបញ្ចប់នៃការលក់។ អ្នកនាំពាក្យរូបនេះបាននិយាយថាកំណើនផលិតកម្ម និងការនាំចេញនេះបានបង្ហាញពីការងើបឡើងវិញនៃឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ ដែលត្រូវបានគេរំពឹងថានឹងផលិតបានរថយន្តជាង ២លានគ្រឿងនៅឆ្នាំ២០១៨នេះ។

សរុបសេចក្តីមក ឧស្សាហកម្មផលិតរថយន្តរបស់ថៃកំពុងមានការកើនឡើងយ៉ាងខ្លាំង ស្របពេលដែលមានតំរូវការអ្នកប្រើប្រាស់ច្រើន។ មិនតែប៉ុណ្ណោះ ឧស្សាហកម្មនឹងរំពឹងថា ខ្លួននឹងផលិតរថយន្តអោយបានជាង២លានគ្រឿងនៅក្នុងឆ្នាំ២០១៨នេះ៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top