• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

រូបភាព១០សន្លឹកបង្ហាញពីវត្ថុបុរាណដ៏អស្ចារ្យដែលត្រូវរកឃើញដោយចៃដន្យ

[Copy link]
272 0
Share
         អ្នកបុរាណវិទូជាច្រើនត្រូវបានលះជីវិតរបស់ពួកគេដើម្បីស្វែងរកនូវវត្ថុសល់ពីបុរាណនៅក្នុងពិភពលោកយើងនេះ។ ទោះជាយ៉ាងណាក៏ដោយ វត្ថុមួយចំនួនត្រូវបានរកឃើញដោយការបង្កើតឡើងដោយមនុស្សមួយក្រុមដែលមិនមានការយល់ដឹងពីអ្វីដែលត្រូវកើតឡើងនោះ។ ឧបមាថា វត្ថុទាំងនោះត្រូវបានរកឃើញនៅខ្លោងទ្វានៃកន្លែងកប់សាកសពដោយចៃដន្យដែលស្ថិតនៅទីធ្លាខាងក្រោយផ្ទះរបស់អ្នក តើវាពិតអស្ចារ្យយ៉ាងមិចទៅ?
        កម្រងវត្ថុបុរាណដែលគេរកឃើញដោយចៃដន្យនោះត្រូវគេចងក្រងជាបញ្ជីឈ្មោះ រួចដាក់ចូលទៅក្នុងសៀវភៅប្រវត្តសាស្ត្រ ហើយយើងនឹងបង្ហាញអ្នកនៅក្រោមនេះ៖
១. កសិករម្នាក់រកឃើញប្លុកដំរីដ៏ធំផុតនៅក្នុងពិភពលោក        
        James Bristle និងក្រុមការងារកសិករបានជីកចំការដាំសណ្តែកជាធម្មតានៅក្នុងចំការ ខណៈពេលដឹងថាពួកគេកំពុងជីកបុកនឹងអ្វីម្យ៉ាង។ វាមិនមានក្រៅពីរកនូវប្លុកដំរីដ៏សម្បើមនោះទេដែលអាយុកាលជាង ១៥,០០០ឆ្នាំមុន។ ពួកគេបានប្រទះឃើញដោយចៃដន្យកាលពីឆ្នាំ២០១៥ ស្ថិតខាងត្បូងប្រទេស Michigan។


317510-h2h0ggKBlQOE6eIM8Q_8uXWeJ6K0Pa_nBiJmAxItzvY-1524255038-728-539d7eb24e-152.jpg

២. ភាពធូរធារត្រូវបានលេចឡើង ក្រោយកម្មករម្នាក់បានជីកឃើញរតនៈសម្បត្តិនាសម័យកាល Childeric
        អ្នកប្រាកដបានឃើញនូវរូបភាពខាងក្រោម វាគឺជាចញ្ចៀនត្រាដែលស្ថិតក្នុងសម័យកាលស្តេច Childeric។ វាជាមាសសុទ្ធដែលមានទំងន់ធ្ងន់ហើយមានទំហំ ២៧mm។ វាត្រូវគេបានស្តេច Childeric ពាក់នៅលើមេដៃ តែវាមិនមែនជាទើបតែរកឃើញថ្មីៗនោះ។ ក្រោយឆ្នាំ១៦៥៣ កម្មករម្នាក់ឈ្មោះ Adrien Quinquin បានជីកកកាយនៅលើទឹកដីនៃជុំនុំសានប្រ៊ីសក្នុងទីក្រុង Tourai  វាជាការជំនួសនូវភាពក្រលំបាក ក្រោយគាត់បានរកឃើញកាក់មាសនេះ។


317560-CHILDERICI_REGIS-1524255820-728-74b38641e9-1525757209.jpg

៣.  បរុសឈ្មោះGrauballe គឺជាសាកសពម៉ាំមីតែមួយគត់
        វាជាកន្លែងស្លុយរលួយមួយដែលកម្មករតែងជីកកកាយ ភ្លាមៗនោះស្រាប់តែមានកម្មករម្នាក់ដឹងថាគាត់កំពុងជីកប៉ះនឹងវត្ថុអ្វីយ៉ាងនៅកន្លែងស្លុយរលួយនោះ។ វាជាទីកន្លែងចុងក្រោយដែលរកឃើញសាកសពម៉ាំមី ហើយសក់ក្បាល និងក្រចករបស់គាត់បានខូចខាតបន្ទាប់ពីប៉ុន្មានសតវត្ស។ នេះជាលើកដំបូងហើយ ដែលសាកសពម៉ាំមីត្រូវបានរក្សារូបរាយយ៉ាងពេញលេងទាំងមូល។


317610-Grauballe_Man_Moesgaard_Museum_1-1524168753-728-63c22fe210-1525757209.jpg

៤. តើក្នុងលោកនេះពិតជាមាន Hobbits មែនដែរ ឬទេ?
        ក្រុមអ្នកបុរាណវិទ្យាមកពីប្រទេសអូស្ត្រាលី និងឥណ្ឌូនេស៊ីបានរកឃើញភ័ស្តុតាងនៃមនុស្សដែលចំណាកស្រុកពីទ្វីបអាស៊ីទៅប្រទេសអូស្ត្រាលី។ ប៉ុន្តែការរកឃើញ Hobbits នេះគឺជាព្រឹត្តិការណ៍ដែលមិនគ្រោងទុកមុន ហើយវាបានរកពួកគេដោយគ្រោងឆ្អឹងពេញរបស់មនុស្ស Hominin។ អាថ៌កំបាំងនេះនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ប៉ុន្តែគ្រោងឆ្អឹងជាច្រើនត្រូវបានគេរកឃើញ។ ក្រុមអ្នកស្រាវជ្រាវបានជីកឃើញឆ្អឹងរបស់ស្ត្រីម្នាក់នៅក្នុងរោងភ្នំ Liang Bua នៅលើកោះ Flores ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០៣។


317660-12052510-92-0-1525689739-1525689801-1500-1-1525689801-728-4a42316419-1525757209.jpg

៥. វីឡា Palatial Roman ស្ថិតនៅក្នុងទីធ្លាខាងក្រោយផ្ទះ
        វាគឺជាសំណាងណាស់សម្រាប់អ្នករចនាម៉ូតព្រំរបស់ចក្រភពអង់គ្លេស គឺលោកLuke Irwin ខណៈពេលគាត់សួរទៅកាន់អ្នកបម្រើផ្នែកអគ្គីសនីដែលកំពុងជីកដីក្នុងសួនច្បាររបស់គាត់ ដើម្បីដាក់ពង្រាយខ្សែរភ្លើងក្រោមដី។ ការជីកនេះបានរកឃើញដោយចៃដន្យនូវវីឡា Palatial Roman បុរាណមួយ។ គ្រាន់តែការរកឃើញរបស់លោក Irin វាធ្វើឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ក្រុមបុរាណវិទូ។


317710-1280px-Mosaico_Camino_de_Albalate_II-1524253622-728-2017b62293-1525757209.jpg

៦. ក្រុមអ្នកផ្សងព្រេងរកប្រទះឃើញសាកសពមនុស្សទឹកកក Otzi
        អ្នកទេសចរជនជាតិអាល្លឺម៉ង់២នាក់បានឡើងទៅលើភ្នំGauslabjoch និង Tisenjoch ខណៈបើកស្វែងរកនៃដំណើរការជីវិតមិនទាងទាត់របស់ពួកគេ។ វាជាសាកសពជនជាតិអ៊ឺរ៉ុបពីសម័យបុរាណដែលពួកគេបានប្រទះឃើញដំបូងគេនៅលើភ្នំ។ ហើយសាកសពនេះត្រូវបានគេរកឃើញនៅខែកញ្ញា ឆ្នាំ១៩៩១ វាត្រូវបានគេឱ្យឈ្មោះថា Otzi


Capture.JPG

៧. វាមិនគួរជឿថាមានទីក្រុងក្នុងផ្លូវរោងក្រោមដី
        នៅឆ្នាំ១៩៦៣ បុរសម្នាក់បានរកឃើញគម្រោងសាងសង់មួយក្នុងបន្ទប់ដ៏អាថ៌កំបាំងក្នុងផ្ទះរបស់គាត់។ អ្នកបុរាណវិទ្យាត្រូវបានគេហៅមកធ្វើការសើបអង្កេតបន្ថែមទៀតនៅក្នុងរូងផ្លូវក្រោមដីនេះ ឥលូវនេះត្រូវបានគេស្គាល់ហើយថាជាទីក្រុងឈ្មោះ Derinkuyu។


317760-Derinkuyu_Underground_City_9843_Nevit_Enhancer-1524254227-728-75413e7c0e-.jpg

៨. គំនូរដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងរូងភ្នំ Lascaux
        លោក Marcel Ravidat អាយុ ១៨ឆ្នាំបានរកឃើញចក្រចូលទៅក្នុងរោងភ្នំ Lascaux។ វាជាការភ្ញាក់ផ្អើលបំផុតដែលគាត់បានសម្រេចចិត្តត្រលប់វិញជាមួយនឹងមិត្តភក្តិ៣នាក់ ហើយពួកគេបានប្រទះឃើញជញ្ជាំងរោងភ្នំពោពេញដោយរូបគំនូរសត្វ។ លោក Ravidat ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលបានរកឃើញមុនគេ។


Capture១.JPG

៩. ថ្មចម្លាក់អក្សរ Jehoash
        ការរកឃើញនូវ Jehoash នេះត្រូវបានស្ថិតក្នុងភាពចម្រូងចម្រាសជាច្រើននៅពេលដែលវាត្រូវបានគេរកឃើញដំបូងនៅលើកន្លែងសំណង់ ឬកន្លែងបញ្ចុះសាកសពមូស្លីមនៅជិតប្រាសាទភ្នំនៃទីក្រុងយេរូសាឡឹម។នៅពេលដែលសិលាចរិកត្រូវបានបកប្រែ វាត្រូវបានគេបង្ហាញថា វានិយាយអំពីការជួសជុលប្រាសាទនៅក្នុងក្រុងយេរូសាឡឹមដោយ Jehoash។


Capture២.JPG

១០. ទូកGalilee នៅក្រោយមបាទសមុទ្រ
        អ្នកនេសាទ២នាក់មកពី Kibbutz Ginnosar ជាបងប្អូនប្រុសនឹងគ្នា។ អ្នកបុរាណវិទូឈ្មោះ Moshe និង Yuval Lufan គឺជាអ្នកបុរាណវិទូដែលមានចំណាប់អារម្មណ៍ចង់ស្វែងរកវត្ថុបុរាណពីអតីតកាលនៅប្រទេសអីស្រាអែល។ នៅពេលដែលទឹកសមុទ្របានស្រកយ៉ាងខ្លាំងគេក៏ប្រទះឃើញទូកបានលាតត្រដាងហើយត្រូវបងប្អូនប្រុស២នាក់នោះស្រង់មកលើ។ ក្រុមអ្នកបុរាណវិទូបានជិះកប៉ាល់មកអស់រយៈពេល១២ថ្ងៃដើម្បីធ្វើការស្រាវជ្រាវអំពីទូកបុរាណនេះ។ ទូកបុរាណត្រូវបានដឹងថា ជាទូកដែលពួកសាសន៍យូដាប្រើនៅសម័យបុរាណ ប៉ុន្តែវាត្រូវបានគេសន្និដ្ឋានថា ជាទូកព្រះយេស៊ូបានប្រើ។

317810-JesusBoat-1524169826-728-7ea4ede9ff-1525757209.jpg

ប្រភព៖ brightside

ប្រែសម្រួល៖ Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top