• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

៥ជំហានធ្វើឲ្យឆាប់មានតួនាទីខ្ពស់

[Copy link]
506 0
Share
សម្រាប់អ្នកដែលចង់ឲ្យការងារថ្មីរបស់ខ្លួនឆាប់បានតួនាទីខ្ពស់នៅកន្លែងធ្វើការ សាកល្បងធ្វើវិធីទាំង៥ជំហាននេះ៖

3.jpg

១.ចងចាំអ្វីដែលចៅហ្វាយរបស់អ្នកចូលចិត្ត
ដើម្បីឲ្យឆាប់បានការតម្លើងតួនាទី អ្នកត្រូវជាមនុស្សដែលធ្វើអ្វីឈានមុខ ហើយអ្នកក៏ត្រូវដឹងពីចំណង់ចំណូលចិត្តរបស់ចៅហ្វាយរបស់អ្នក។ បើគាត់ចូលចិត្តអ្វី អ្នកត្រូវតែចូលចិត្តដូចគាត់ដែរ។

២. ធ្វើគម្រោងដែលផ្តល់ឥទ្ធិពលច្រើនបំផុត
អ្នកមិនត្រូវធ្វើការគ្រប់មុខនោះទេ ។ អ្នកត្រូវរៀនពីរបៀបដែលជួយផ្តល់ផលចំណេញច្រើន ដល់ខ្លួនអ្នកនិងកន្លែងធ្វើការរបស់អ្នក ។ ហើយរកមើលឱកាសទាំងនោះឲ្យបានច្រើន ដែលឱកាសនោះអាចមើលឃើញ និងផ្តល់ផលចំណេញច្រើនបំផុត។ បន្ទាប់មកស្នើសុំធ្វើឱកាសណា ដែលជាអថិភាពសម្រាប់អ្នកជាបន្តបន្ទាប់។


៣. ត្រូវមានភាពស្និទស្នាលជាមួយក្រុមណាមួយ
អ្នកត្រូវមានទំនាក់ទំនងជិតស្និទជាមួយអ្នករួមការងាររបស់អ្នក។ ដើម្បីស្គាល់ពួកគេគ្រប់គ្នា អ្នកត្រូវចំណាយពេលច្រើន។ សូមកុំធ្វើការស្និទស្នាល នៅថ្ងៃដែលអ្នកជួបពួកគេជាលើកដំបូង ។


៤. ធ្វើឲ្យចៅហ្វាយរបស់អ្នកមានអារម្មណ៍ល្អ
អ្នកត្រូវធ្វើកិច្ចការដែលចៅហ្វាយរបស់អ្នកដាក់ឲ្យធ្វើ ឲ្យបានល្អ។ ហើយស្វែងយល់ពីអ្វីដែលគេបានផ្តល់តម្លៃនិងរង្វាន់ដល់ចៅហ្វាយរបស់អ្នក ជាពិសេសចំនុចដែលទាក់ទងជាមួយនឹងផ្នែកហិរញ្ញវត្ថុ។


៥. ធ្វើជាមនុស្សដែលមិនអាចខ្វះបាន
អ្នកត្រូវធ្វើយ៉ាងណា ដើម្បីឲ្យចៅហ្វាយរបស់អ្នក ត្រូវការអ្នកជានិច្ច។ រាល់សកម្មភាពជោគជ័យរបស់អ្នក គឺត្រូវតែបង្ហាញ ឲ្យគេបានឃើញថា អ្នកជាបុគ្គលិកសកម្មជាមួយអតិថិជនរបស់ក្រុមហ៊ុន ដោយមិនបានអួតអាង។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top