• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ជៀសវាង៤កំហុសឆ្គងមុនសម្រេចចិត្តទិញចិញ្ចៀនរៀបការ...

[Copy link]
848 0
Share
ជាការពិតណាស់ បើអ្នកស្រលាញ់នរណាម្នាក់ហើយ ប្រាកដជាមានគម្រោងសុំនាងរៀបការ ដូចនេះការស្វែងរកទិញចិញ្ចៀនរៀបការ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ប៉ុន្តែមានមនុស្សប្រុសជាច្រើន តែងតែបង្កើតកំហុសឆ្គងដោយមិនដឹងខ្លួនក្នុងការជ្រើសរើសចិញ្ចៀន។ ដូច្នេះហើយអ្នកគួរពិចារណាកំហុសឆ្គងទាំង ៤យ៉ាងនេះ ពេលសម្រេចចិត្តទិញចិញ្ចៀនរៀបអាពិហ៍ពិពាហ៍៖

CoverStoryPheakdey - Copy - Copy - Copy.jpg

១. កុំប្រញាប់ពេកៈ ការស្វែងរកចញ្ចៀនដែលសាកសមនឹងចំណងស្នេហ៍ វាមិនមែនវាយស្រួលដូចទិញទូរស័ព្ទនោះទេ អ្នកអាចដើរមើលច្រើនហ៊ាងអំពីតម្លៃ និងគុណភាពក្រោយសម្រេចចិត្តទិញវា ហើយអ្នកក៏អាចលក់វិញប្រសិនបើអ្នកដូរសេរីថ្មី។ ខុសពីចញ្ចៀនអាពាហ៍ពិពាហ៍ អ្នកគួរចំណាយពេលសិក្សាឱ្យបានស៊ីជម្រៅបន្តិចពីតម្លៃ និងភាពសាកចំពោះមនុស្សជាទីស្រលាញ់របស់អ្នក វាអាចថាចំណាយច្រើនបន្តិចមែន ប៉ុន្តែអ្នកនឹងមិនមានការស្តាយក្រោយបន្ទាប់ពីទិញវារួច។


២. កុំសម្រេចយកតាមម៉ូតរបស់អ្នកលក់ៈ ចិញ្ចៀនរៀបការ គឺជាចិញ្ចៀនដែលពាក់ជាប់នឹងដៃអស់១ជីវិតរបស់អ្នក ដូចនេះអ្នកមិនអាចឆឹនឆៃ ឬហៃអើតាមអ្នកលក់បាននោះទេ ព្រោះថាអ្នកគេមិនសូវខ្វល់ពីចំណងស្នេហ៍របស់អ្នកទិញឡើយ គេគ្រាន់តែចង់លក់ឱ្យដាច់តែប៉ុណ្ណោះ។ តែអ្នកវិញខុសគ្នា អ្នកគួរតែបង្កើត ឬច្នៃម៉ូតថ្មីសម្រាប់ខ្លួនឯង ដើម្បីជាចំណងស្នេហ៍មួយរយឆ្នាំនៃអាពាហ៍ពិពាហ៍របស់អ្នក ហើយអ្នកនឹងមិនគិតថាចង់លក់វាវិញនៅថ្ងៃក្រោយនោះទេ។

៣. កុំកំណត់គម្រោងតម្លៃនៃចិញ្ចៀនៈ សូមកុំកំណាញចំពោះតម្លៃថ្លៃបន្តិចនៃចិញ្ចៀនចំណងស្នេហ៍របស់អ្នក។ ក្នុងន័យនេះចង់បញ្ជាក់ថា លុយសម្រាប់ទិញចិញ្ចៀន អ្នកអាចរកបាន ប៉ុន្តែលុយមិនអាចទិញចំណងស្នេហ៍មួយរយឆ្នាំរបស់អ្នកបាននោះទេ។ ដូច្នេះទោះបីតម្លៃថ្លៃបន្តិចមែន ប៉ុន្តែអ្នកនឹងទទួលនូវអ្វីដែលអ្នកចង់បាន។

៤. កុំសម្រេចចិត្តម្នាក់ឯងៈ មុននឹងសម្រេចចិត្តយកម៉ូត និងតម្លៃគួរតែពិភាក្សាជាមួយបងប្អូន ឬសាច់ញាតិជាមុនសិន ព្រោះពួកគាត់អាចនឹងបន្ថែមគំនិតថ្មីនៃម៉ូតចិញ្ចៀន ជាពិសេសពួកគាត់អាចនឹងជួយតថ្លៃផងដែរ។ សូមកុំភ្លេចស្វែងយកពីចំណងចំណូលចិត្តរបស់ដៃគូរអ្នកជាមុនសិន នោះចុងក្រោយអ្នកប្រាកដជាជ្រើសរើសបានចិញ្ចៀនដែលសាកសមបំផុតសម្រាប់ថ្ងៃសេរីមង្គលរបស់អ្នក៕
អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top