• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

លទ្វផលដែលបានពីភាពស្មោះត្រង់

[Copy link]
2987 0
Share
ការរស់នៅក្នុងសង្គម មនុស្សមិនមែនសុទ្ធសឹងជាអ្នកស្មោះត្រង់ទាំងអស់នោះទេ។ ភាពស្មោះត្រង់ ជាពាក្យងាយស្រួលស្តាប់ ប៉ុន្តែពិបាកធ្វើឲ្យបានជាប់លាប់ខ្លាំងណាស់។ ការយល់ឃើញរបស់មនុស្សមានការប្រែប្រួលមិនដូចគ្នា ។

1.jpg

មនុស្សដែលចូលចិត្តការភូតកុហក យល់ឃើញថាភាពស្មោះត្រង់គឺជាទង្វើរបស់មនុស្សល្ងង់ខ្លៅ ដែលសម្លឹងឃើញតែលើរបស់ម្យ៉ាង។ សម្រាប់មនុស្សដែលចូលចិត្តភាពត្រឹមត្រូវយល់ឃើញថា ភាពស្មោះគឺជាកត្តារួមចំណែកមួយ ជួយឲ្យមនុស្សឈានទៅរកភាពជោគជ័យ។ ការរស់នៅមិនអាចចៀសផុតពីការធ្វើទំនាក់ទំនងបានទេ។ ទំនាក់ទំនងត្រូវមានជាមួយគ្រួសារ បងប្អូនមិត្តភក្តិ និងអ្នករួមការងារ ជាដើម។ ការស្មោះត្រង់ មានសារៈសំខាន់ណាស់ បើសិនជាយើងភ្លាំងភ្លាត់ ធ្វើអ្វីមួយដែលជាការភូកកុហកចំពោះអ្នកទាំងនោះ កេរ្តិ៍ឈ្មោះរបស់យើងច្បាស់ជានឹងត្រូវសាបសូន្យមិនខាន។ ថ្វីត្បិតតែការស្មោះត្រង់ ក្នងលក្ខខណ្ឌណាមួយ ពិតជាមានការលំបាកក្នងការធ្វើ ប៉ុន្តែការស្មោះត្រង់គឹត្រូវតែមានចំពោះខ្លួនឯង។ បើសិនដឹងថាខ្លួនយើង មិនមានទំនួលខុសត្រូវ យើងត្រូវតែរៀនស្មោះត្រង់ គឺរៀនស្មោះត្រង់ជាមួយខ្លួនយើង។ មានន័យថា បើយើងត្រូវធ្វើលំហាត់សាលា គឺត្រូវធ្វើលំហាត់ឲ្យហើយ។ បើយើងត្រូវធ្វើកិច្ចនៅក្នុងផ្ទះ គឺត្រូវធ្វើវា។ បើត្រូវធ្វើការងារអ្វីគឺត្រូវធ្វើការងារនោះ មិនត្រូវគេចវេសនោះទេ។ ហើយបើទោះជាទទួលលទ្ធផលនោះ អាក្រក់ឬល្អ គឺត្រូវតែស្មោះត្រង់ហ៊ានទទួល ថានេះគឺជាអ្វីដែលខ្លួនយើងបានធ្វើ។ ហើយថាតើយើងគិតដូចម្តេច និងត្រូវធ្វើដូចម្តេចនៅលើកក្រោយ។
មនុស្សដែលមានតួនាទីជាច្រើន ពួកគេទទួលខុសត្រូវលើការងាររបស់គេ។ ពួកគេស្មោះត្រង់ជាមួយកិច្ចការរបស់គេ។ ភាពស្មោះត្រង់ មិនត្រឹមតែធ្វើឲ្យមនុស្សមានទំនួលខុសត្រូវនោះទេ វាក៏ធ្វើឲ្យមនុស្សទទួលនូវការជឿជាក់និងការគោរពពីអ្នកដទៃផងដែរ៕

អត្ថបទ៖ Dony

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top