• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

លួចស្នេហ៍ Crush ចិត្តនៅតែស្រលាញ់គេ នឹកគេគ្រប់វេលា នឹករហូត...

[Copy link]
453 0
Share
បច្ចុប្បន្ននេះបទចម្រៀង Original Song នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានការពេញនិយម និងគាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យនេះផងដែរ ។ នេះសបញ្ជាក់អោយឃើញថា ចម្រៀង Original Song កំពុងតែមានភាពល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសថែមទៀតផង ។

a.jpg

យើងសង្កេតឃើងថា យុវវ័យនាពេលថ្មីៗនេះបានផលិតនូវបទចម្រៀង បទភ្លេង ទំនុកច្រៀង សុទ្ធសឹងតែជាបទ Original Song ដើម្បីបំពេញតម្រូវការអ្នកដែលគាំទ្រយ៉ាងច្រើននេះផងដែរ ។

នៅពេលផងដែរ ក៏មានប្រុសសង្ហារពីរនាក់ទៀតហើយបានច្រៀងនូវចម្រៀងមួយបទក្រោមចំណងជើងថា លួចស្នេហ៍ Crush ដែលច្រៀងដោយGS ft Boy Hai Jing ដែលជាបទចម្រៀង មនោសញ្ចេតនា ដែលធ្វើអោយអ្នកស្ដាប់ ស្ដាប់ហើយពិតជាចាក់ដោតចំបេះដូងទៅតាមអត្ថន័យនៃបទចម្រៀងនេះខ្លាំងណាស់ ។


aa.jpg

លួចស្នេហ៍ម្នាក់នោះហើយ លង់ស្នេហ៍អូនហើយមែនទេ? មិនដឹងខ្លួនស្រលាញ់គេទេ ចាប់ចិត្តគេពីពេលណា លួច Chat ទៅគេរាល់ថ្ងៃ ប៉ុន្តែគេមិនដែល Reply Chat ខ្ញុំទេ ចិត្តនៅតែស្រលាញ់គេ នឹកគេគ្រប់វេលា នឹករហូត... ជួបអូ​នដំបូងអារម្មណ៍ហាក់ដូចធម្មតា ព្រោះតែសម្រស់ជីវ៉ា ធ្វើអោយបងនេះញ័រឱរ៉ា តើអូនកូនអ្នកណា ឬមួយអូនកូនទេវតា ចរឹកសុភាពរាបសារ សុំស្នេហ៍បានទេ? មើលទៅមិនខ្វះអ្នកសុំស្នេហ៍ តែអូនមិនទទួលយកអ្នកណា អូនថាចង់រស់នៅឯកា ស្នេហាធ្វើអោយឈឺចាប់ សុំស្គាល់ផងបានទេ ?...


តោះមកស្ដាប់បទចម្រៀងនេះជាមួយយើងទាំងអស់គ្នា​ ៖
បទ ៖ លួចស្នេហ៍ Crush
ច្រៀងដោយ ៖
GS ft Boy Hai Jing




ប្រភព ៖ Love Original Song
ដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top