• jupi
  • Moderator

8Follower

  • jupi
Facebook Twitter Google+ Share

ស្រីៗហាមដាច់ខាត! យកអាថ៌កំបាំងមិត្តប្រុសខ្លួនឯងទៅប្រាប់គេ

[Copy link]
408 0
Share
មនុស្សស្រីភាគច្រើនចូលចិត្តយករឿងផ្ទាល់ខ្លួនទៅប្រាប់មនុស្សជិតស្និត ឬអ្នកដែលគេគិតថាអាចទុកចិត្តបាន ហើយពេលខ្លះក៏ធ្លោយហួសដល់រឿងស្នេហាខ្លួនឯងទៀតក៏មាន។ វាប្រហែលជាមិនអាក្រក់ទេបើអ្នកនិយាយតែរឿងល្អៗរបស់គាត់ ប៉ុន្តែវាក៏ល្អរហូតដែរ។ ចង់ដឹងថាមូលហេតុអីឬអត់? ok ចាំខ្ញុំប្រាប់ណា៎....

3.jpg

ដឹងអត់? មនុស្សសម័យនេះចូលចិត្តចង់សាកចង់ល្បងនឹងអ្វីដែលខ្លនបានដឹងណាស់! ជួនកាលដែលប្រឹងរៀបរាប់ប្រាប់អ្នកដទៃច្រើនពេក បែរជាដូចជាកំពុងកសាងផ្លូវមួយជូនគេដើរទៅរកមិត្តប្រុសខ្លួនចឹង។ មិនខ្វះទេ មិត្តទាក់ទាញសង្សារមិត្ត ប្អូនជ្រៀតជ្រែកស្នេហាបង -ល-។ ដូច្នេះសូមកុំព្យាយាមយករឿងទាំងនេះប្រាប់អ្នកដទៃ ព្រោះវាអាចនាំចង្រៃដល់ខ្លួនឯង។
ខាងក្រោមនេះជាអ្វីដែលមិនត្រូវនិយាយពីមិត្តប្រុសខ្លួនឯងឱ្យអ្នកដទៃដឹង៖

១. ចំណង់ចំណូលចិត្តរបស់គាត់ ៖ មិនចាំចាច់ត្រូវប្រាប់រឿងទាំងនេះទៅដទៃនោះទេ ព្រោះបើសិនជាគេក៏មានចិត្តលើគូស្នេហ៍របស់អ្នក គេនឹងអាចផ្គាប់យកចិត្តដោយងាយ។ (ប្រយ័ត្នៗទៅក៏ល្អដែរ)

២. ចំណុចខ្សោយរបស់គាត់ ៖ ត្រូវចាំថា មនុស្សប្រុសនឹងមិនងាយយករឿងផ្ទាល់ខ្លួនគេទៅប្រាប់នរណាម្នាក់ឡើយ បើគាត់បានប្រាប់ដល់អ្នក មានន័យថាអ្នកជាមនុស្សពិសេសេសម្រាប់គាត់ណាស់ហើយ។ នេះវាស្មើរនឹងគាត់កំពុងប្រគល់ចំណុចខ្សោយខ្លួនដល់អ្នក ហើយក៏មានតែអ្នកតែម្នាក់ដែលមានឥទ្ធិពលលើគាត់បាន។ តែប្រសិនបើអ្នកប្រាប់វាទៅអ្នកដទៃ វាមិនខុសអីថាអ្នកកំពុងប្រគល់គាត់ឱ្យទៅអ្នកដទៃ។

៣. រឿងរ៉ាវគ្រួសាររបស់គាត់ ៖ បើគាត់យករឿងរ៉ាវគ្រួសារគាត់ប្រាប់ដល់អ្នក មានន័យថាគាត់ក៏បានទុកអ្នកជាចំណែកមួយនៃគ្រួសារនេះដែរ ហើយគាត់ចង់ឱ្យអ្នកទុកវាជារឿងផ្ទាល់ខ្លួនអ្នកដូចគ្នា ដូច្នេះកុំបង្ហើបរឿងគ្រួសារគាត់ឱ្យអ្នកដទៃដឹងឱ្យសោះ!

៤. បញ្ហាជីវិតដែលគាត់កំពុងជួបប្រទះ ៖ គាត់មុខជាទុកចិត្តអ្នកខ្លាំងណាស់ហើយ ទើបគាត់ហ៊ានយករឿងសម្ងាត់ខ្លួនគាត់ទៅប្រាប់អ្នក ដូច្នេះកុំបំផ្លាញភាពជឿជាក់របស់គាត់ចំពោះអ្នកដោយការរៀបរាប់ប្រាប់អ្នកដទៃ។ បើសិនមនុស្សដែលអ្នកប្រាប់នោះមានបំណងមិនល្អស្រាប់ រឿងនេះនឹងក្លាយជាឱកាសរបស់គេក៏ថាបាន៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top