• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

មិត្តនៅវិទ្យាល័យ មិត្តភាពមានសើចមានយំ មានខឹងមានឈ្លោះ ហើយនៅតែស្រឡាញ់គ្នា

[Copy link]
290 0
Share
បច្ចុប្បន្ននេះបទចម្រៀង Original Song នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានការពេញនិយម និងគាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យនេះផងដែរ ។ នេះសបញ្ជាក់អោយឃើញថា ចម្រៀង Original Song កំពុងតែមានភាពល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសថែមទៀតផង ។

aaa.jpg

យើងសង្កេតឃើងថា យុវវ័យនាពេលថ្មីៗនេះបានផលិតនូវបទចម្រៀង បទភ្លេង ទំនុកច្រៀង សុទ្ធសឹងតែជាបទ Original Song ដើម្បីបំពេញតម្រូវការអ្នកដែលគាំទ្រយ៉ាងច្រើននេះផងដែរ ។

នៅពេលផងដែរ ក៏មានប្រុសសង្ហារ៦នាក់ទៀតហើយបានច្រៀងនូវចម្រៀងមួយបទក្រោមចំណងជើងថា មិត្តនៅវិទ្យាល័យ ដែលច្រៀងដោយ Heng Vatanak ,Seng hour ,Soy Sopanha ,Virak Long , VaThana Hean ,ប្រាក់ ចាន់វីរះ ដែលជាបទចម្រៀង មនោសញ្ចេតនា ដែលធ្វើអោយអ្នកស្ដាប់ ស្ដាប់ហើយពិតជាចាក់ដោតចំបេះដូងទៅតាមអត្ថន័យនៃបទចម្រៀងនេះខ្លាំងណាស់ ។

ខ្យល់បក់ផាត់ប៉ះកាយ អោយអារម្មណ៍ ខ្វល់ខ្វាយនឹកដល់មិត្តរួមថ្នាក់ យើងលេងរួមគ្នា តែឥឡូវបែកគ្នា ចង់អោយវេលានៅដូចមុន នឹកគ្រាមួយនៅសាលា ពួកយើងញុាំបាយជាមួយគ្នា ពួកយើងទាំងអស់គ្នា សប្បាយណាស់តែអ្វីៗត្រូវបានផ្លាស់ប្ដូរ វាលឿនខ្លាំងណាស់សម្រាប់ខ្ញុំ មិត្តភាពដល់យូរលង់ប្រែជាសោកា តែឥឡូវយើងដល់ពេលបែកគ្នាហើយ ឱមិត្តអើយខ្ញុំពិតជានឹកអ្នករាល់គ្នា ...

តោះមកស្ដាប់បទចម្រៀងនេះជាមួយយើងទាំងអស់គ្នា​ ៖
បទ ៖ មិត្តនៅវិទ្យាល័យ
ច្រៀងដោយ ៖ Heng Vatanak ,Seng hour ,Soy Sopanha ,Virak Long , VaThana Hean ,ប្រាក់ ចាន់វីរះ




ប្រភព ៖ Love Original Song
ដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top