• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ក្មេងស្រីអាយុ ២៣ ឆ្នាំពីអ្នករត់តុក្លាយជាអ្នករកប្រាក់ចំណូលរាប់លានដុល្លារនៅលើគេហទំព័រ You...

[Copy link]
102 0
Share
នាង Karina Garcia ត្រូវបានគេស្គាល់ថាជា "slime queen"  របស់អ៊ិនធឺណិតហើយវាគឺ ជាការជោគជ័យដ៏ធំមួយដែលនាងបានបង្កើតផលិតផលមួយនេះ។

ក្នុងរយៈពេលតិចជាង ៣ ឆ្នាំតារាវ័យ ២៣ ឆ្នាំនេះ បានផ្លាស់ប្តូរចំណាប់អារម្មណ៏តែមួយគត់របស់នាង ដែលបានបង្ហោះវីដេអូដោយខ្លួនឯងទៅគេហទំព័រ YouTube ហើយបានចាកចេញពីការងារជាអ្នករត់តុ ដើម្បីបង្កើតប្រាក់រាប់លានដុល្លារដោយខ្លួនឯង។

5.jpg

គេហទំព័រ YouTube របស់នាង Garcia មានវីដេអូជាង ២០០ វីដេអូដែលបង្ហាញពីវីធីដែលរកលុយ ១ពាន់ដុល្លារ ពីផលិតផលរបស់ខ្លួន ឆានែលរបស់នាងមានការ subscribe ជាង ៧ លាននាក់ហើយវីដេអូរបស់នាងមានអ្នកចូលមើលជាង ៩០០ លាននាក់។

នាងបានប្រាប់ CNBC Make It ថា: "ខ្ញុំតែងតែដឹងពីអ្វីដែលហៅថាភាពជោគជ័យ ហើយខ្ញុំក៏តែងតែចង់បាននូវជោគជ័យទាំងនោះដែរ ប៉ុន្តែខ្ញុំមិនដែលសុបិនថាភាពជោគជ័យទាំងនោះបានមកលើខ្ញុំច្រើនដល់ថា្នក់នេះទេ" ។

41BE6E3300000578-0-image-a-2_1498409088938.jpg

នាង Garcia ធំដឹងក្តីនៅរដ្ឋកាលីហ្វ័រញ៉ា នាងមានប្អូន ៦ នាក់។ នាងបានពិពណ៌នាខ្លួនឯងថាជា  "arts and crafts kid" ដែលស្រឡាញ់អ្វីគ្រប់យ៉ាងទាក់ទងនឹងភាពស្រស់ស្អាត។ ថ្ងៃមួយក្រោយពីនាងបានបង្កើតក្រែមលាបបបូរមាត់ ដោយប្រើពីម្សៅលាបស្រមោលភ្នែកចាស់ៗ លាយជាមួយក្រែមលាបបបូរមាត់កុំឲ្យស្ងួត ដោយប្អូនស្រីភ្លោះរបស់នាងបានលើកទឹកចិត្តឱ្យនាងថតវីដេអូហើយបង្ហោះវីដេអូទៅលើគេហទំព័រ YouTube ។

នាងបានបង្ហោះវីដេអូដំបូងបង្អស់របស់នាងដែលមានចំណងជើងថា "វីធីងាយស្រួលក្នុងការធ្វើក្រែមលាបមាត់ដោយខ្លួនឯង"  នៅខែកុម្ភៈឆ្នាំ ២០១៥ ។ បន្ទាប់ពីនោះមកនាងបានចាប់ផ្តើមបង្ហោះវីដេអូប្រចាំសប្ដាហ៍លើវីធីដែលទាក់ទងនឹងសម្ផស្ស។

104833100-Karina_Garcia.600x400.jpg

លើកដំបូងរបស់នាងដែលទទួលបានប្រាក់ពី YouTube គឺមានតម្លៃត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាកាន់តែកើនឡើង រហូតទទួលបានប្រាក់ ១០,០០០ ដុល្លារ។ ហើយវាគឺជាពេលដែលនាងមានអារម្មណ៍ថានាងធ្វើវាបានហើយ ។

គេហទំព័រ YouTube បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើការរកប្រាក់ចំណូលរបស់នាង Garcia ប៉ុន្តែលោក Danny Fratella នៃក្រុមហ៊ុន Social Blade ដែលជាក្រុមហ៊ុនទិន្នន័យ ដែលតាមដានប្រាក់ចំណូលនិងការប៉ាន់ប្រមាណនាពេលអនាគតរបស់តារា YouTube បានប៉ាន់ប្រមាណថានាង Garcia ទំនងជារកចំណូលបានពី ៨០.០០០ ដុល្លារទៅ ១៦០.០០០ ដុល្លារក្នុងមួយខែលើប្រាក់ចំណូលផ្សាយពាណិជ្ជកម្មតែម្នាក់ឯងរបស់នាង៕

អត្ថបទ៖ sky

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top