Facebook Twitter Google+ Share

រៀនគិតល្អនឹងទទួលបានផលល្អ

[Copy link]
4040 0
Share
ធ្វើមនុស្សកុំគិតរឿងអ្វីដែលមិនល្អច្រើនពេក កុំគិតខឹង កុំច្រណែន កុំចងគំនុំ កុំខ្វល់សម្តីអាក្រក់របស់អ្នកដទៃ កុំព្យាយាមធ្វើចិត្តខ្លួនឯងឱ្យល្អក់នឹងរឿងដែលគ្មានប្រយោជន៍។ ចូរបើកចឹិត្តរៀនគិតអ្វីដែលល្អៗទើបជីវិតរស់នៅមានន័យ។

រៀនគិតល្អនឹងទទួលបានផលល្អ.jpg

មនុស្សខ្លះតែងទុទិដ្ឋិនិយមលើគ្រប់យ៉ាងក្នុងបរិបថដែលខ្លួនរស់នៅ មិនថានៅក្នុងសង្គមការងារ ការរាប់អាន ឬលើទំនាក់ទំនងបែបណានោះទេ ក៏ខ្លួនតែគិតថាមនុស្សម្នាក់ៗសុទ្ធតែមានគំនិតអាក្រក់។ ក៏ព្រោះតែខ្លួនគ្មានសេចក្តីល្អក្នុងខ្លួន ជាហេតុដែលធ្វើឱ្យខ្លួនឯងតែងគិតអ្នកដទៃចាត់ចូលក្នុងផ្លូវអវិជ្ជមានជានិច្ច ហើយពេលខ្លះក៏យកអំពើល្អរបស់គេមកជាន់ឈ្លី បែរទុកអ្នកដទៃមានគោលដៅចង់បានប្រយោជន៍ពីខ្លួន ឬបំផ្លាញខ្លួន។

អ្នកខ្លះក៏ព្រោះតែមិនធ្លាប់គិតអ្នកដទៃក្នុងផ្លូវល្អ ទើបធ្វើឱ្យខ្លួនតែងមានចិត្តប្រយ័ត្នប្រយែងជ្រុលលើរាល់គ្រប់ទំនាក់ទំនង នេះក៏ជាហេតុដែលមនុស្សប្រភេទនេះគ្មានសេចក្តីសុខផ្លូវចិត្ត រហូតដល់ថ្នាក់ឱ្យតែអ្នកណាល្អដាក់ខ្លួនបន្តិចក៏គិតសព្វគ្រប់លើផ្លូវអាក្រក់លើខ្លួន។ ដឹងអត់? ថាធ្វើបែបហ្នឹងវាហត់ចិត្ត...

មានចិត្តប្រយ័ត្នប្រយែងជាការល្អ តែបើប្រយ័ត្នប្រយែងជ្រុលពេក វាមិនត្រឹមតែធ្វើឱ្យខួរក្បាលខ្លួនឯងត្រូវហត់នឿយប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យខ្លួន​ឯងត្រូវបាត់បង់មនុស្សល្អក្បែរខ្លួនថែមទៀតផង។ ដូច្នេះរៀនគិតមនុស្សក្នុងផ្លូវល្អខ្លះទៅទើបវាមិននាំលំបាកដល់ខ្លួន៕


អត្ថបទ៖ Roger
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top