• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រគ្រប់គ្រង់ពេលវេលាធ្វើការនិងពេលទំនេរ

[Copy link]
1263 0
Share
ដើម្បីធ្វើការឲ្យបានលឿននិងមានប្រិសិទ្ធភាព អ្នកបំរើការងារអាចសាកល្បងវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ៖

3.jpg

១.ប្រើនាឡិកាកំណត់រយៈពេលធ្វើការ
ដើម្បីកុំឲ្យការងាររបស់អ្នកអូសបន្លាយទៅទទេៗ អ្នកគួរតែកំណត់ម៉ោងរោទ៍។ ក្នុងរយៈពេល ១០-១៥នាទីត្រូវធ្វើការងារដែលសំខាន់ឲ្យបានរួច។ កំណត់គោលដៅការងារ ហើយអ្នកចាត់ទុកថាវាគឺជាល្បែងហ្គេមរបស់អ្នកដែលត្រូវសម្រេចជោគជ័យ។


២. កំណត់ពេលព្រឹកឬថ្ងៃចុងសប្តាហ៍ជាពេលវេលាសម្រាប់ខ្លួនឯង
អ្នកគួរកំណត់ពេលវេលាសម្រាប់ខ្លួនឯង ក្នុងកំឡុងពេល១ថ្ងៃ និង១សប្តាហ៍។ នៅពេលព្រឹក អ្នកអាចយកពេល១ម៉ោង២ម៉ោង ធ្វើកិច្ចការដែលអ្នកពេញចិត្តដូចជា ស្រោចផ្កា លេងជាមួយក្មេង លេងជាមួយសត្វចញ្ចឹម ធ្វើសមាធិឬយូហ្គាជាដើម ដើម្បីលំហែនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ហើយផ្តោតអារម្មណ៍បានល្អជាមួយការងារ។


៣. ធ្វើកិច្ចការនៅផ្ទះ
នៅកន្លែងការងារ មានសំលេងរំខានច្រើន ដែលអាចធ្វើឲ្យអ្នកបែកអារម្មណ៍។ អ្នកអាចយកកិច្ចការខ្លះទៅបញ្ចប់នៅផ្ទះ ព្រោះនៅផ្ទះមានភាពស្ងប់ស្ងាត់និងភាពងាយស្រួលច្រើនជានៅកន្លែងការងារ។


៤. ឈប់គិតពីការងារនៅពេលសំរាក                                       
អារម្មណ៍របស់អ្នកអាចគិតពីការងារ ក្នុងពេលសម្រាក ។ ទម្លាប់នេះធ្វើឲ្យប៉ះពាល់ដល់ចំនួននិងគុណភាពការងារប្រចាំថ្ងៃ។ ដូចនេះអ្នកត្រូវតែផ្តាច់ពេលវេលាឈប់សំរាកពីការងារ ។ ឧទាហរណ៍ថា នៅពេលអ្នកកំពុងមើលទូរទស្សន៍ អ្នកត្រូវបិតកុំព្យូទ័រឬទូរស័ព្ទរបស់អ្នក ហើយកំណត់ចំនួនធ្វើការឆ្លើយតប ទៅកាន់អ៊ីមែលឬសារទាំងនោះ។ សូមប្រយ័ត្នចិត្តរបស់អ្នក កុំឲ្យបារម្ភពីការងារនៅចុងសប្តាហ៍ ចិត្តត្រូវតែស្រស់ថ្លា ដើម្បីឲ្យអ្នកធ្វើអាចធ្វើការបានលឿននិងមានប្រសិទ្ធិភាពនៅថ្ងៃត្រឡប់មកវិញ។


អត្ថបទ៖Dony


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top