• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ជីវិតក្រោយអាពាហ៍ពិពាហ៍

[Copy link]
961 0
Share
បន្ទាប់ពីរៀបការរួច តើអ្នកធ្លាប់គិតពីផែនការសម្រាប់គ្រួសាររបស់អ្នកឬនៅ ជាពិសេសចំពោះមាតាបិតាទាំងសងខាងដែលលោកទាំង៤ មានវ័យកាន់តែចាស់ ហើយពុំអាចប្រកបរបរចិញ្ចើមជីវិតបានដូចកាលលោកនៅក្មេងៗ។ ក្រោយពេលរៀបការ ជីវិតអាពាហ៍ពិពាហ៍មិនមែនសាមញ្ញធម្មតាៗដូចយើងទាំងអស់គ្នាគិតនោះទេ...មានរឿងជាច្រើននៅរងចាំទទួលអ្នកដូចខាងក្រោម៖

20180516.jpg

-ម្តាយខាងប្រពន្ធៈ
ម្តាយ៖ ប្តីហ្អែង មិនសូវចេះគោរពអញទេ! អញមិនចូលចិត្ត....
ប្រពន្ធ៖ ម៉ាក់អើយ ចរិតគាត់តែប៉ុណ្ណឹង! ម៉ាក់ឯងប្រកាន់គាត់ច្រើនម៉្លេះ?
ម្តាយ៖ អញដឹងហើយ ហ្អែងកាន់ជើងតែប្តីហ្នឹង..!

-ម្តាយខាងប្តីៈ
ម្តាយ៖ ប្រពន្ធហ្អែង អត់មានជួយធ្វើការអីទេហ្អា! ធ្វើអីតិចហត់ អីតិចហត់! អញធ្វើតែម្នាក់ឯងម៉ាង៉ៃៗ...
ប្តី៖ ម៉ាក់អើយគ្នាធ្វើការផង! មើលកូនផងចឹងហើយ គាត់ក៏ហត់ដែរ...
ម្តាយ៖ អញពីដើមនឿយជាងហ្នឹងផង! បើចរិតដូចវាចិញ្ចឹម ក្បាលពួកហ្អែងមិនរស់ទេ! កុំទម្រើសប្រពន្ធពេក!


ក្រោយពេលអ្នកទាំងពីរក្លាយជាប្តីប្រពន្ធ អ្នកទាំងពីរត្រូវទូលរែក អម្រែកនេះទាំងអស់គ្នា មិនថាបញ្ហាមកពីខាងណា មិនត្រូវប្រកាន់ទោស អូសដំណើរគ្នានោះទេ អ្នកទាំងពីរត្រូវរម្លែកទម្ងន់អម្រែកពីលើស្មារគ្នាទៅវិញទៅមក មិនមែនបន្ថែមបន្ទុក នាំឱ្យគ្នារែកកាន់តែធ្ងន់នោះទេ! ម្យ៉ាងទៀតមនុស្សចាស់តែងរអ៊ូច្រើន ព្រោះភាពយឺតយ៉ាវរបស់កូន។ ហើយកុំគ្រាន់តែខឹងនឹងរឿងស្តីបន្ទោសបន្តិច ក៏សម្រេចចិត្តប្តីប្រពន្ធបែកផ្ទះពីពួកគាត់ ហើយរស់នៅយកសុខតែពីរនាក់នោះទេ។ ពួកគាត់ពិតជាលំបាកមែនទម្រាំអាចចិញ្ចឹមយើងមកដល់ថ្ងៃរៀបការនេះ ហើយភាពរអ៊ូ ម៉ោម៉ៅច្រើនបែបនឹងធ្លាក់មកលើខ្លួនអ្នកទាំង២វិញ នៅពេលចាស់ដូចពួកគាត់។ ម្យ៉ាងវិញទៀត ពួកគាត់ចាស់ហើយត្រូវការមនុស្សថែទាំ ទឹកក្តៅ ទឹកត្រជាក់ប្រសិនបើគាត់ឃ្លានអ្វីគួរបំពេញកាព្វកិច្ចជាកូនកតញ្ញូ មិនមែនចាំដល់ពួកគាត់ចែកឋានហើយទើបនាំគ្នាស្រែកយំ ឬយកម្ហូបអាហារទៅសែននៅមុខផ្នូររបស់គាត់នោះទេ៕

អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top