• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

កម្ពុជាទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា - វៀតណាម

[Copy link]
118 0
Share
រដ្ឋមន្រ្តីក្រសួងការបរទេសប្រចាំនៅកម្ពុជាបានបើកកិច្ចប្រជុំលើកទី ១៦ រវាងសហប្រតិបត្តិការអន្តរជាតិ គឺលោកប្រាក់សុខុន និងគណៈកម្មការចំរុះប្រទេសកម្ពុជា-វៀតណាមថែមទៀតផង។ លោកបានបញ្ជាក់ថា ចំពោះការបើកអង្គប្រជុំដ៏ធំមួយនេះគឺទទួលបាននូវភាពជោគជ័យនៅទីក្រុងហានណូយ ហើយឆ្នាំក្រោយលោកនឹងបង្កើតអង្គប្រជុំនេះម្តងទៀតនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០១៩ ដើម្បីជំរុញឲ្យមានសម្ព័ន្ធមិត្តរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមក្នុងការធ្វើពាណិជ្ជកម្មទ្វរភាគីនេះ។

Untitled-1.jpg

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី ១៤ ខែឧសភា កន្លងទៅនេះបានប្រកាសថារដ្ឋមន្ត្រីនឹងធ្វើជាសហប្រធានព្រឹត្តិការណ៍ជាមួយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសប្រទេសវៀតណាម លោក ផាមប៊ិញមិញ ក្នុងការបើកកិច្ចប្រជុំដើម្បីជាឱកាសដ៏ល្អសម្រាប់ សមទ្ធិផលទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងស្វែងរកដំណោះស្រាយសម្រាប់មិត្តភាពនិងភាពរុងរឿងនៃសន្តិភាពរបស់ប្រទេសនីមួយៗ។ សម្រាប់ព្រឹត្តិការណ៍ប្រជុំក្នុងពេលនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារព្រមព្រៀងមួយដោយភាពស្និទ្ធស្នាលបំផុត។ ប្រទេសវៀតណាមនិងកម្ពុជាបាននឹងកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នានិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។ ពាណិជ្ជកម្មទ្វេភាគីនេះគឺបានឈានដល់ ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ២៥ ភាគរយធៀបនឹងឆ្នាំមុន។ ប្រទេសទាំងពីរនឹងសន្យាយ៉ាងមុតមាំថា ពាណិជ្ជកម្មទ្វេភាគីនឹងឈានរហូតដល់៥ពាន់លានដុល្លារសំរាប់ថ្ងែអនាគតផងដែរ។

សរុបសេចក្តីមក អង្គប្រជុំរវាងប្រទេសទាំងពីរគឺស្វែងរកនូវដំណោះស្រាយមួយដ៏ល្អសម្រាប់ជាស្ពានដើម្បីឈានទៅមុខក្នុងថ្ងៃអនាគតដ៏ខ្លីនេះ៕


ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top