• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

គោរពអ្នកដទៃគឺគោរពខ្លួនឯង

[Copy link]
1160 0
Share
ការរស់នៅប្រកបដោយគុណតម្លៃនិងមានអត្ថន័យ មនុស្សត្រូវចេះគោរពគ្នាទៅវិញទៅមក។ ខ្វះការគោរពគ្នា សង្គមមួយមិនអាចរស់នៅដោយសេចក្តីសុខបានទេ។ មនុស្សម្នាក់ៗត្រូវការការគោរព។

១.jpg

ដើម្បីអោយអ្នកដទៃគោរពខ្លួន យើងត្រូវគោរពអ្នកដទៃជាមុនសិន។ គោរពអ្នកដទៃដូចដែលយើងគោរពខ្លួនឯង។ អ្វីដែលយើងចូលចិត្ត យើងស្រលាញ់ យើងអាចផ្តល់ឲ្យរបស់ទាំងនោះទៅអ្នកដទៃគឺចាត់ទុកថាជាការគោរព។ ការគោរពដោយសម្តែងឥរិយាបថគោរពគឺជារឿងត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ គោរពនរណាម្នាក់ដោយការពេញចិត្តរបស់យើង គឺត្រូវដឹងអ្វីដែលគេចូលចិត្តនិងមិនចូលចិត្ត។ បើគេមិនចូលចិត្តអ្វី យើងមិនត្រូវធ្វើរឿងទាំងនោះទេ។ នៅពេលគេកំពុងនិយាយ មិនត្រូវជជែកឡូឡា ត្រូវយកចិត្តទុកដាក់ស្តាប់ពាក្យសំដីរបស់គេ ហើយអោយតំលៃលើគំនិតនិងការយល់ឃើញរបស់គេ។ ការនិយាយសើចចំអក លេងសើច ឬនិយាយដើមគេពីខាងក្រោយខ្នង និងការបង្ខំឲ្យគេអោយធ្វើអ្វី ដែលគេមិនចង់ធ្វើ មិនមែនជាឥរិយាបថនៃការគោរពនោះទេ។ ការគោរពមួយទៀត គឺការអោយតម្លៃនិងទទួលស្គាល់ចំពោះធនធានដែលគេមាន អាចជារូបសម្បត្តិ ចរិយាសម្បត្តិ ទ្រព្យសម្បត្តិ ឬសមត្ថភាពសតិបញ្ញារបស់គេ។ ផ្តល់ឱកាសអោយគេ បានបំពេញនូវសមត្ថភាព តាមការចង់បានរបស់គេ។ គេមានចំណាប់អារម្មណ៍អ្វី ចូលចិត្តធ្វើអ្វី ទុកអោយគេធ្វើតាមជម្រើសរបស់គេ។ បើគេធ្វើអី្វមួយបានសម្រេច ឬបង្កើតបានស្នាដៃ យើងត្រូវផ្តល់ការកោតសរសើរ ឬផ្តល់រង្វាន់ដល់គេ ដើម្បីជាការលើកទឹកចិត្ត។ នៅពេលធ្វើកិច្ច​ការ យើងត្រូវរីករាយចំពោះការរួមចំណែករបស់គេ ដែលបានជួយធ្វើអោយកិច្ចការទាំងនោះមានជោគជ័យ។ ការគោរពដោយធ្វើនូវទង្វើខាងលើ និងការមិនបានរំលោភបំពានលើចិត្តគំនិត និងទ្រព្យសម្បត្តិរបស់អ្នកដទៃ នឹងធ្វើអោយយើងទទួលនូវការឆ្លើយតបគឺការគោរព ចំពោះទង្វើរបស់យើងដែលមានទៅដោយភាពសប្បុរសនិងក្តីស្រាលាញ់។
អត្ថបទ៖ Dony


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top