• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ច្រណែន ដែលមិនមែនជាដៃ ដែលបងធ្លាប់ថ្នមដូចកាលគ្រាមុន ...

[Copy link]
311 0
Share
បច្ចុប្បន្ននេះបទចម្រៀង Original Song នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានការពេញនិយម និងគាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យនេះផងដែរ ។ នេះសបញ្ជាក់អោយឃើញថា ចម្រៀង Original Song កំពុងតែមានភាពល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសថែមទៀតផង ។

Untitled-2.jpg

យើងសង្កេតឃើងថា យុវវ័យនាពេលថ្មីៗនេះបានផលិតនូវបទចម្រៀង បទភ្លេង ទំនុកច្រៀង សុទ្ធសឹងតែជាបទ Original Song ដើម្បីបំពេញតម្រូវការអ្នកដែលគាំទ្រយ៉ាងច្រើននេះផងដែរ ។

នៅពេលផងដែរ ក៏មានប្រុសសង្ហារពីរនាក់ទៀតហើយបានច្រៀងនូវចម្រៀងមួយបទក្រោមចំណងជើងថា ច្រណែន ដែលច្រៀងដោយ វិចិត្រ ដែលជាបទចម្រៀង មនោសញ្ចេតនា ដែលធ្វើអោយអ្នកស្ដាប់ ស្ដាប់ហើយពិតជាចាក់ដោតចំបេះដូងទៅតាមអត្ថន័យនៃបទចម្រៀងនេះខ្លាំងណាស់ ។

ខ្យល់បក់ផាត ប៉ះពាល់កាយស្រី ទឹកភ្លៀងស្រក់ ហូរកាត់ថ្ពាល់ចរណៃ​ ធ្វើអោយបងនេះច្រណែន ដែលមិនមែនជាដៃ ដែលបងធ្លាប់ថ្នមដូចកាលគ្រាមុន ឱធម្មជាតិគួរអោយគយគន់សែនស្រទន់ ដូចកែវភ្នែកស្រី ដែលធ្លាប់តែសម្លឹងមកបង តែពេលនេះបាត់រូបពិសី តើស្រស់ចរណៃ អូននៅទីណា... ក្លិនកាយស្រី នៅដឹតជាប់និងបងរាល់ថ្ងៃ នឹងនាសា បើសិនអាចប្រាប់ជីវ៉ា នៅអារម្មណ៍ឯការពេលនឹង ច្រណែនលែងបានមើលថែមាសមេ រឹតច្រណែនគ្រប់ពេល ដែលគេកៀកកើយ ពេលដែលរូបខ្ញុំជួបទុក្ខ ឯគេវិញសើចសប្បាយ ទឹកភ្នែកខ្ញុំហូរឥតស្បើយ នៅឡើយច្រណែន ...


តោះមកស្ដាប់បទចម្រៀងនេះជាមួយយើងទាំងអស់គ្នា​ ៖
បទ ៖ ច្រណែន
ច្រៀងដោយ ៖ វិចិត្រ



ប្រភព ៖ Youtube
ដោយ ៖ Sambath

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top