• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើការងារដែលជាអាទិភាពមុនការងារផ្សេងទៀត

[Copy link]
375 0
Share
មានកិច្ចការច្រើន ធ្វើឲ្យយើងមានការស្មុគស្មាញ នឹងមិនដឹងថាត្រូវអ្វីមុននិងត្រូវធ្វើអ្វីក្រោយ។ ចំពោះការងារដែលធ្លាប់បានធ្វើពីមុនមកមិនមានអ្វីត្រូវលំបាកនោះទេ តែមកពីយើងគិតស្មុគស្មាញច្រើន ទើបបាន​ជា​ធ្វើឲ្យយើងលំបាក។ គឺព្រោះតែយើងមិនចេះចាត់ចែងការងារ គ្មានផែនការងារ មិនស្គាល់ប្រភេទការងារច្បាស់លាស់។

2.jpg

ដើម្បីកុំឲ្យបន្តមានភាពស្មុគស្មាញនេះតទៅទៀត យើងត្រូវចេះចាត់ចែងរៀបចំការងារ ធ្វើការងារទៅតាមអទិភាព និងតាមលំដាប់លំដោយរបស់វា។ រៀបចំការងារដែលសំខាន់បំផុតទុកមួយផ្នែក ការងារសំខាន់បន្ទាប់ទុកមួយផ្នែក ការងារមិនសូវសំខាន់និងមិនសំខាន់ទុកមួយផ្នែកៗទៀត។ បន្ទាប់មក ចាប់ផ្តើមធ្វើការងារណាដែលសំខាន់បំផុតមុនគេ។ ដោយកំណត់ថាត្រូវធ្វើរយៈពេល​​សមរម្យប៉ុន្មាន ដើម្បីបញ្ចប់កិច្ចការនីមួយៗ។ហើយត្រូវការសំរាករយៈពេលប៉ុន្មាន ទើបចាប់ផ្តើមធ្វើកិច្ចការថ្មីបន្តទៀត។ ធ្វើការងារសំខាន់បំផុតនចប់  ចាប់ផ្តើមធ្វើការងារសំខាន់ជាបន្ទាប់ ហើយធ្វើការងារដែលមិនសូវសំខាន់តាមក្រោយ។ ចំពោះការងារដែលមិនសំខាន់បើមានពេលច្រើនចាំធ្វើ ឬមិនចាំបាច់ធ្វើក៏បាន។ ទោះជាការងារមានច្រើនប៉ុណ្ណាក៏ដោយ គឺត្រូវចាប់ផ្តើមធ្វើការងារ​​ណា​ដែលនៅចំពោះមុខជាមុនសិន។ សូមកុំគិតដល់រឿងច្រើនមុខផ្សេងទៀត ដែលនាំឲ្យកើតទុក្ខ និងធ្វើឲ្យចិត្តច្របូកច្របល់រកធ្វើកិច្ចការអ្វីមិនកើត។ ធ្វើការងារម្តងមួយៗឲ្យបានរួចរាល់។ ធ្វើមួយចប់ហើយ ទើបចាប់ផ្តើមធ្វើមួយទៀត តាមលំដាប់លំដោយ ពីតិចទៅច្រើន ពីតូចទៅធំ ពីស្រួលទៅលំបាក កុំគិតខ្វល់ខ្វាយអ្វីទាំងអស់។ រកមើលការងារសំខាន់បំផុតណាដែលកំបាំងមុខយើងយកមកធ្វើ។ នៅពេលធ្វើវាចប់ យើងនឹងអាចមើលឃើញការងារបន្តបន្ទាប់ទៀត។ ដូចសុភាសិតដែលបានលើកឡើងថា« ការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តម»។

អត្ថបទ៖ Dony

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top