• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ជំនឿគឺជាប្រភពនៃឋាមពល

[Copy link]
1610 0
Share
ដើម្បីអោយសេចកក្តីប្រាថ្នាបានសម្រេច មនុស្សមិនអាចបោះបង់ជំនឿបានទេ។ ជំនឿមានតួនាទីសំខាន់ណាស់ ក្នុងការជម្រុញទឹកចិត្តមនុស្សអោយឆ្ពោះទៅរកគោលដៅរបស់ខ្លួន។ បើគ្មានជំនឿ មនុស្សក៏មិនអាចធ្វើអ្វីប្រកបដោយឋាមពលបានដែរ។ មានជំនឿទើបមានឋាមពលមានកម្លាំង ។

1.jpg

នៅពេលមានជំនឿ យើងហ៊ានប្រឈមចំពោះឧបសគ្គគ្រប់យ៉ាង ដោយពឹងផ្អែកលើសមត្ថភាពដែលយើងមាន។ យើងដឹងថារាល់ជំហានរបស់យើង គឺកំពុងខិតទៅរកភាពជោគជ័យដែលជាគោលដៅ តាមរយៈគំរូរបស់មនុស្សដែលមានគោលដៅដូចយើង ហើយពួកគេបានទៅដល់មុនយើងរួចហើយ។ ជំនឿនឹងជម្រុញអោយយើងស្វះស្វែងរកមធ្យោបាយ និងធ្វើសកម្មភាពគ្រប់យ៉ាងដែលយើងអាចធ្វើបានរហូតបានសម្រេចគោលដៅ។ វាក៏ធ្វើអោយយើងក្លាយជាមនុស្សដែលមានឥរិយាបថល្អ ព្រោះយើងមានការយល់ឃើញដែលត្រឹមត្រូវ ហើយនាំយើងទៅរកភាពភាពជោគជ័យដែលគ្មាននរណាម្នាក់អាចហាមឃាត់យើង មិនអោយទៅដល់គោលដៅរបស់យើងបានឡើយ។ ដោយសារជំនឿ យើងមានការយល់ឃើញបរាជ័័យគ្រាន់តែជាបញ្ហាដែលកើតមានតែក្នុងរយៈពេលមួយប៉ុណ្ណោះ មុនពេលការទៅដល់គោលដៅរបស់យើង។ ដរាបណាយើងមានជំនឿជាមួយនឹងការគិតលើអ្វីដែលល្អនិងត្រឹមត្រូវ រាល់គំនិតដែលថាយើងមិនអាចធ្វើបាន វានឹងមិនអាចកើតមានមកលើខ្លួនយើងតទៅទៀតឡើយ។ បើសិនជាយើងមានគោលបំណង ចង់ក្លាយជាអ្នកបើកបរយន្តហោះ ជាវិស្វករ ឬចង់ក្លាយជាអ្វីមួយផ្សេងទៀត  ។ យើងត្រូវមានជំនឿថា យើងនឹងអាចក្លាយទៅមនុស្សយ៉ាងនោះបាន។ រាល់ជំហានរបស់យើងគឺត្រូវរៀនសូត្រ ប្រឹងប្រែងយកចិត្តទុកដាក់លើមុខវិជ្ជាដែលធ្វើអោយយើងអាចទៅកាន់ក្តីស្រម៉ៃរបស់យើង។ ដែលវានឹងធ្វើអោយយើងក្លាយទៅជាមនុស្សម្នាក់មានអាកប្បកិរិយាត្រឹមត្រូវ ពុះពារគ្រប់ឧបសគ្គ រហូតបានក្លាយទៅជាមនុស្សតាមក្តីប្រាថ្នារបស់យើងនៅក្នុងពេលខាងមុខ។ មានជំនឿនៅក្នុងខ្លួន ធ្វើអោយយើងមានការជឿជាក់ និងជាឋាមពលលើកទឹកចិត្ត អោយចេះតស៊ូ ដើរទៅកាន់វត្ថុបំណង ដែលជោគជ័យរបស់មនុស្សគ្រប់គ្នាចង់បាន។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top