• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

កាកែច្នៃស្ករត្នោត

[Copy link]
1397 0
Share
ត្នោតគឺជានិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ហើយវាមានរាងធំខ្ពស់សូម្បីតែខ្យល់ព្យុះក៏មិនអាចគាស់រំលើងដើមនេះដែរ ។ រុក្ខជាតិមួយនេះមានដុះនៅគ្រប់ខេត្តក្រុងប៉ុន្តែ ខេត្តដែលសម្បូរជាងគេមាន៣គឺខេត្ត កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង កំពត ដើមវាមានរាងមូលត្រង់ហើយអាចមានកម្ពស់ពីទៅដល់៣៥ម៉ែត្រ ហើយទំហំបន្ទាត់ទ្រូងមានពី៦០ សម ទៅ១ម៉ែត្រ គេឃើញត្នោតមាននៅប្រទេសមួយចំនួនដូចជា ឥណ្ឌា សិរីលង្កា និង ក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រទេស ថៃ ឡាវ វៀតណាម ។

32169756_1929847637066433_6896633333141209088_o.jpg
ត្នោតយើងប្រមូលផលវាដោយយកទឹក វាមានរូបរាងមូលហើយស្លឹករបស់វាត្រដាងដូចជើងទា ។  វាមាន២កញ្ចុំគឺ កញ្ចុំញីនិងកញ្ចុំឈ្មោល ។ ត្នោតញីផ្តល់ជាផ្លែ រីឯត្នោតឈ្មោលមិនផ្តល់ជាផ្លែទេ តែគេអាចយកវាទៅគៀបយកទឹកបានដូចគ្នា ផ្លែត្នោតចេញផ្កាចាប់ពីខែ វិច្ឆកា ដល់ ខែមិថុនា ។
ដោយសារតែឃើញថាទឹកត្នោតយើងអាចយកវាទៅកែច្នៃបានច្រើនបែបច្រើនយ៉ាងពេលនេះ Kohthmey បានលើកយកការកែច្នៃស្ករត្នោតមកបង្ហាញអ្នកទាំងអស់គ្នា ។

១. វិធីក្នុងការកែច្នៃស្ករត្នោត
- ដំណាក់កាលទី១ : យកទឹកត្នោតដែលទើបតែទម្លាក់ចុះពីលើដើមត្នោតមកចាក់ក្នុងខ្ទះ
- ដំណាក់កាលទី២ : ដាំទឹកត្នោតនោះឱ្យពុះ២០នាទី រួចយកវែកកូរវិតវារហូតឱ្យក្លាយជាកំហាប់ខាប់មួយ ។
បើសិនជាយើង យកវាទៅហាលឱ្យស្ងួតរួចយកទៅរក្សាទុកនោះវានិងធ្វើឱ្យស្ករត្នោតរក្សាបានគុណភាពយូរ និង មិនឆាប់ខូច ៕

អត្ថបទដោយ៖ HooTa

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top