• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

លោក ចាន់ បូរីម៉ា ស្ថាបនិកក្រុមហ៊ុន Nham24 ក៏ល្បីនៅកម្ពុជា

[Copy link]
846 0
Share
សេវាដឹកជញ្ជូនម្ហូបអាហារ Nham24 ដែលបានដំណើរការកាលពីដើមឆ្នាំ ២០១៦ បង្កើតឡើងដោយស្ថាបនិកលោក ចាន់ បូរីម៉ា។ ដោយសារលោកឃើញទីផ្សារកម្ពុជាកំពុងខ្វះខាតខ្លាំងលើសេវាកម្មដឹកជញ្ជូន ព្រមទាំងបទពិសោធន៌ផ្ទាល់ខ្លួនដែលលោកបានជួបប្រទះក្នុងការចេញទៅញុំាអារហារខាងក្រៅ ដោយចំណាយពេលតិចក្នុងការចេញទៅញុំាអាហារ នឹង​ធុញ​ទ្រាន់លើការធ្វើដំណើរ​ទៅ​តាម​ភោជនីយដ្ឋាន ពីព្រោះនៅ​ឆ្ងាយ​ពី​កន្លែងធ្វើការរបស់គាត់ ព្រមទាំងការកកស្ទះចរាចរណ៌ថែមទៀត។

4.jpg

មុននឺងលោកក្លាយជា ស្ថាបនិកក្រុមហ៊ុន Nham24 លោកក៏ធ្លាប់ជាបុគ្គលិកក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន Coca Cola ក្រុមហ៊ុនថ្នាំជក់៥៥៥  ក្រុមហ៊ុន Metfone និងអង្គការអន្តរជាតិផ្សេងៗទៀត ដោយទទួបានប្រាក់ខែខ្ទង់ ៦០០០ ដុល្លារក្នុងមួយខែ។

សម្រាប់សេវាដឹកជញ្ជូនម្ហូបអាហារ Nham24 លោកបានបង្កើតនូវ Website, App និង Facebook Page សម្រាប់ភ្ញៀវងាយស្រួលក្នុងការកុម៉្មង់ម្ហូបនៅលើបណ្តាញអនឡាញ។ បច្ចុប្បន្ន សេវាកម្ម Nham24 បានសហការជាមួយហាងផ្សេងៗប្រមាណជាង ៣៥០ កន្លែងនៅភ្នំពេញ។

10-Food-Deliver-CHOR-3.jpg

គូសបញ្ចាក់ផងដែរថា លោក ចាន់ បូរីម៉ា បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ទីផ្សារ និង​បញ្ចប់​អនុបណ្ឌិត​ជំនាញ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​អូស្រ្តាលី លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​​និង​មាន​កូន​​៣​​នាក់​។

ស្ថាបនិកក្រុមហ៊ុន Nham24 រូបនេះ គ្រោងនឹងពង្រីកសាខាតាមខេត្តនានាដូចជានៅសៀមរាប ខេត្តព្រះសីហនុ និងទីផ្សារក្រៅប្រទេសនៅថ្ងៃអនាគតថែមទៀផង៕

អត្ថបទ៖ sky
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top