• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

បង្វឹកខួរក្បាលអោយផ្តោតអារម្មណ៍បានល្អលើការងារ

[Copy link]
1928 0
Share
ការរំខានដែលស្ថិតក្នុងបរិយាកាសការងារដែលកើតចេញពី ការហៅទូរស័ព្ទ អ៊ីមែល មិត្តរួមការងារ អតិថិជន ធ្វើឲ្យអ្នកមានការលំបាក ក្នុងការផ្តោតអារម្មណ៍នៅពេលកំពុងធ្វើការ។ ខាងក្រោមគឺជាគន្លឺះជួយឲ្យអ្នកអាចផ្តោតអារម្មណ៍លើការងារបានច្រើន៖

២.jpg

១.ធ្វើការងារឆ្នៃប្រឌិតមុន        
ត្រួតពិនិត្យកិច្ចការណាដែលត្រូវប្រើគំនិតនិងការផ្តោតអារម្មណ៍ច្រើន ហើយទុកធ្វើវាមុនគេ។ បន្ទាប់មកទើបធ្វើការងារណាដែលងាយស្រួលតាមក្រោយ។


២. លៃពេលវេលាធ្វើការដោយខ្លួនឯង
អ្នកអាចស្វែងយល់ពីអរម្មណ៍ខ្លួនឯង។ ភាគច្រើន នៅពេលណាអ្នកមានអារម្មណ៍ល្អគិតអ្វីបានល្អបំផុត អាចនៅកន្លែងធ្វើការឬនៅក្រៅកន្លែងធ្វើការ។ ដូច្នេះអ្នកត្រូវលៃពេលវេលានោះ ដើម្បីធ្វើការងារដែលអ្នកគិតថាវាលំបាកខ្លាំង។


៣. បង្ហាត់ចិត្តឲ្យដូចជាការតម្លើងសាច់ដុំ
ធ្វើកិច្ចការច្រើនក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ធ្វើឲ្យអ្នកមានអារម្មណ៍បាចសាច ពិបាកក្នុងការប្រមូលអារម្មណ៍ឲ្យមូល។ អ្នកអាចហ្វឹកហាត់ចិត្តឬអារម្មណ៍ ដោយផ្តោតលើការធ្វើកិច្ចការតែមួយមុខ ក្នុងរយៈពេល៥នាទី ឲ្យបានរាល់ថ្ងៃ ដោយចាប់ផ្តើមពីរយៈពេលខ្លីទៅទៅរយៈពេលវែង។ នៅក្នុងពេលអនុវត្ត បើសិនអ្នកដឹងថាមានបែកការអារម្មណ៍ អ្នកត្រូវត្រឡប់ការផ្តោតអារម្មណ៍មកលើកិច្ចការដែលអ្នកកំពុងធ្វើនោះវិញភ្លាម។ គឺដូចជាការតម្លើងសាច់ដុំអញ្ចឹង ត្រូវផ្តោតលើសាច់ដុំនោះ។


អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top