Facebook Twitter Google+ Share

សញ្ញាដែលបញ្ជាក់ថា អ្នកអស់អារម្មណ៍ស្រលាញ់គាត់ដោយមិនដឹងខ្លួន

[Copy link]
3041 0
Share
ក្នុងរឿងមនោសញ្ចេតនាពេលខ្លះ មានការប្រែប្រួលឥតទៀងទាត់​។ ក្តីស្រលាញ់ក៏មិនមែនចេះតែរក្សាអារម្មណ៍ស្រលាញ់ខ្លាំងរហូតនោះដែរ វាអាចប្រែប្រួលទៅតាមទង្វើឬពេលវេលា។ តែរក្សាការស្រលាញ់នោះបានល្អឬយ៉ាងណាវាក៏អាស្រ័យលើខ្លួនយើងនោះដែរ។

3.jpg


១. លែងចាប់អារម្មណ៍លើគាត់ ៖ ពីមុនអ្នកប្រហែលជាកត់សម្គាល់រាល់ពាក្យសម្តីនិងកាយវិការរបស់គាត់ ហើយអ្នកក៏ដឹងច្បាស់ថាពេលណាដែលគាត់សប្បាយឬមិនសប្បាយចិត្ត។

២. មិនសូវខ្វល់ខ្វាយនឹងគាត់ដូចមុន ៖ ធ្លាប់តែបារម្ភ ធ្លាប់តែនឹកគិតដល់រូបគេ បែរជាចាប់ផ្តើមចេះព្រងើយកន្តើយចំពោះគេុ។ មិនមែនជាការតាំងចិត្តតែជាអារម្មណ៍ដែលផុសចេញដោយមិនមានបំណង។

៣. ទើសចិត្តនឹងទម្លាប់របស់គាត់ដែលខ្លួនធ្លាប់ពេញចិត្ត ៖ ស្រលាញ់មនុស្សម្នាក់គឺខ្វាក់ភ្នែក មិនថាអ្វីដែលគេបានធ្វើអ្នកធ្លាប់មិនចូលចិត្តយ៉ាងណាក៏ទុកជាចំណែកពិសេសក្នុងខ្លួនដែរ តែក្រោយពេលដែលអស់ចិត្ត ទាំងអស់នេះក៏ផ្តើមក្លាយជាភាពមិនពេញចិត្តរបស់អ្នកទៅវិញ។

៤. អស់ពាក្យសរសើរ ៖ មកពីបេះដូងពេញស្រលាញ់ ទើបមានពាក្យសរសើររាប់រយពាន់ចំពោះគេ តែប្រែប្លែកពេលដែលអារម្មណ៍អស់ចិត្តផ្តើមចូលមកដល់ ទោះគេធ្វើអ្វីក៏មិនត្រូវចិត្តដែរ។

៥. ផ្តើមអស់ពាក្យសន្ទនាគ្នា ៖ ធ្លាប់មានពាក្យនិយាយគ្នារាប់មិនអស់ សុខៗក៏ស្រាប់តែផ្តើមប្លែក ធុញទ្រាន់នឹងការនិយាយគ្នា។

៦. នៅក្បែរគ្នាលែងជាក្តីសុខ ៖​ ជួបមុខគ្នាពេលណាមានតែអារម្មណ៍ធុញទ្រាន់ មានអារម្មណ៍ហាក់ឆ្ងាយពីគ្នា ដូចមនុស្សមិនធ្លាប់ស្គាល់គ្នា៕



អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top