• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

រលកអារម្មណ៍

[Copy link]
2113 0
Share
ជាអារម្មណ៍មួយដែលស្អប់ ជាអារម្មណ៍ដែលខ្ញុំពិបាកនឹងពណ៌នា ជាអារម្មណ៍ដែលវេទនារកថាមិនត្រូវ ហាវាស្លាក់ ខ្ជាក់វាស្លែង!!!! តើខ្ញុំគួរធ្វើបែបណាទើបមិនជួបពាក្យថាស្តាយក្រោយ?

រលកអារម្មណ៍.jpg

ភាពមិនប្រាកដក្នុងចិត្តបានរុកគួនទន្ទ្រានអារម្មណ៍ខ្ញុំឱ្យច្របូកច្របល់ឥតឈប់។ មិនថាខ្ញុំព្យាយាមគេចមុខនឹងបញ្ហានោះប៉ុណ្ណាក៏ដោយ តែវាក៏មិនបានជួយឱ្យចិត្តខ្ញុំធូរស្បើយបានដែរ។
អារម្មណ៍ឆ្កួតនេះពិតជាធ្វើឱ្យខ្ញុំវេទនាក្នុងចិត្តខ្លាំងណាស់! បើទោះជាខ្ញុំខំបន្លប់ចិត្តខ្លួនឯងច្រើនប៉ុណ្ណាក៏វាបានតែរួចចិត្តមួយគ្រាៗប៉ុណ្ណឹងឯង (sad ណាស់!)

មិនមែននៅសុខក៏កើតអារម្មណ៍បែបនេះទេ តែវាមានមូលហេតុដែលត្រូវធ្វើឱ្យច្របល់ចិត្ត។ ខ្ញុំពិតជាមិនអាចស្វែងរកភាពច្បាស់លាស់មួយឱ្យចិត្តបានទាល់តែសោះ! ខ្ញុំពិតជាពិបាកក្នុងការសម្រេចចិត្ត! ខ្ញុំពិតជាមិនអាចធ្វើចិត្តដូចធម្មតាជាមួយនឹងមនោសញ្ចេតនាដែលកំពុងរាលត្បាតក្នុងចិត្តខ្ញុំនោះទេ។

ពិតជាមិនធ្លាប់គីត! ក្នុងចិត្តពិតជាចង់ឱ្យវាក្លាយជាការពិត ប៉ុន្តែការគិតតែងដាក់បំរាមបេះដូងថាហាមពិចារណាលើរូូបគេម្នាក់នោះ។ មិនដឹងថាវាជាកំហុសឬយ៉ាងណាទ គ្រាន់តែបារម្ភថាអាចជួបនឹងរឿងស្តាយក្រោយចំពោះការសម្រេចចិត្តតាមអារម្មណ៍មួយនេះ។ ប៉ុន្តែខ្ញុំដូចជាមិនបានសប្បាយចិត្តចំពោះការដាក់បំរាមមួយនេះសោះ! តើខ្ញុំគួរធ្វើបែបណាឱ្យសាកសម? ពិតជាខ្លាចថាខ្លួនស្រលាញ់គេ? អាចទេ??

មិនចង់បានបែបនេះទេ ព្រោះខ្ញុំដូចជាមិនទាន់ស្គាល់ចិត្តខ្លួនឯងច្បាស់ ក៏មិនប្រាកដចិត្តថាខ្ញុំអាចផ្តល់សុភមង្គលវិញឬអត់! ខ្ញុំខ្លាច... ខ្លាចថាគេត្រូវមករងគ្រោះដោយសារភាពមិនច្បាស់លាស់របស់ខ្ញុំ ខ្លាចថាគេត្រូវមកវេទនាចិត្តព្រោះតែខ្ញុំ មិនចង់បានបែបនេះទេ!!!!!!!!!!

តែពេលកាត់ផ្តាច់រូបគេចេញពីការគិត ដួងចិត្តបែរជារួមរឹតទ្វេរឡើង ពិបាកពន្យល់ ពិបាករាយរ៉ាប់ ចិត្តរសាប់រសល់ហាក់បាត់បង់ក្តីសុខសំខាន់ម៉្យាងប្រចាំជីវិត....
ឬខ្ញុំស្រលាញ់គេហើយ???????


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top