• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រទទួលព័ត៌មានបានច្រើន

[Copy link]
1318 0
Share
ទទួលព័ត៌មានច្រើន ក៏ជាផ្នែកមួយនៃការសិក្សាដែលធ្វើឲ្យយើងមានការយល់ដឹងច្រើន នៅក្នុងសង្គម។ ទាំងនេះគឺជាវិធីសាស្ត្រជួយឲ្យអ្នកទទួលបានព័ត៌មានជាប្រចាំ៖
3.jpg

១.តាមដានព័ត៌មានជារៀងរាល់ថ្ងៃ        
អ្នកអាចអានព័ត៌មានដែលចុះផ្សាយជារៀងរាល់ថ្ងៃ របស់ការសែតល្បីៗដែលអ្នកចូលចិត្ត ដែលលឿនបំផុតគឺតាមប្រព័ន្ធអ៊ីនធឺណេត។ អ្នកអាចអានព័ត៌មាន ពីប្រភពសារព័ត៌មានជាច្រើន នៅក្នុងស្រុក និងក្នុងប្រទេសផ្សេងទៀត លើពិភពលោក។


២. កត់ចំណាំទីតាំងសំខាន់ៗ
កាត់ត្រាតំបន់សំខាន់ៗ ដែលអ្នកចាប់អារម្មណ៍នៅក្នុងសារព័ត៌មាន ដើម្បីស្វែងរកតំបន់ដែលអ្នកមិនទាន់ស្គាល់ និងព័ត៌មានបន្ថែមទៀតនៅពេលក្រោយ។ មិនចាំបាច់ចងចាំអ្វីគ្រប់យ៉ាងដែលបានចុះផ្សាយនោះទេ គឺអ្នកត្រូវធ្វើការកត់សម្គាល់ពីភាពល្អៀងនិងចំនុចខ្វះខាតផ្សេងៗគ្នាដែលមិនបានចុះផ្សាយរបស់សារព័ត៌មាននីមួយៗ។


៣. ស្តាប់ព័ត៌មានតាមវិទ្យុ
ស្តាប់ការផ្សាយព័ត៌មានតាមវិទ្យុ ដោយស្វែងរកប៉ុស្តិ៍ណាដែលមានការផ្សាយមិនលំអៀង។ ការស្តាប់ព័ត៌មានតាមវិទ្យុជួយឲ្យអ្នកអាចហៅឈ្មោះតំបន់បានត្រឹមត្រូវ។


៤. អានទស្សនាវដ្តីដែលចុះផ្សាយពីព្រឹត្តិការណ៍បច្ចុប្បន្ន
ទស្សនាវដ្តីចុះផ្សាយព័ត៌មាន និងមានការបកស្រាយច្រើនជាងនៅក្នុងសារព័ត៌មាន។ ទស្សនាវដ្តីមានច្រើនប្រភេទ មានទស្សនាវសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម...។ អ្នកអាចអានទស្សនាវដ្តីទាំងនេះដើម្បីបង្កើនចំណេះដឹងទូទៅរបស់អ្នក។ ទស្សនាវដ្តីខ្លះក៏មានការផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណេតដូចសារព័ត៌មានដែរ។

អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top