• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

រាជរដ្ឋាភិបាលគម្រោងយកពន្ធថង់ប្លាស្ទិចនៅក្នុងប្រទេសថៃ

[Copy link]
356 0
Share
រាជរដ្ឋាភិបាលប្រទេសថៃ កំពុងពិចារណាលើការយកពន្ធថង់ប្លាស្ទិចដើម្បីកាត់បន្ថយការប្រើប្រាស់និងការបំពុលបរិស្ថានរបស់ពួកគេ។ អ្នកច្នៃប្រឌិតថ្មីអាចជ្រើសរើសយកថង់ប្លាស្ទិចដែលមានគុណភាពខ្ពស់បំផុតសម្រាប់អ្នក និងគួរតែប្រើប្រាស់ថង់ដែរប្រើផលិតចេញជ័រកៅស៊ូថ្លាទើបប្រសើរ។
Untitled-7.jpg
ជម្រើសទាំងនេះគឺជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា (MOU) ដែលរំពឹងថានឹងត្រូវចុះហត្ថលេខារវាងក្រសួងហិរញ្ញវត្ថុនិងសមាគមលក់រាយនៅក្នុងប្រទេសថៃ។ ក្រោមកតិកាសញ្ញានេះគណៈកម្មាធិការចង្អុលបង្ហាញលើបញ្ហានេះនឹងត្រូវបានបង្កើតឡើងដោយភាគីទាំងអស់នឹងបានពិភាក្សាបញ្ហានេះនៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅសប្តាហ៍ក្រោយ។ ក្នុងបរិមាណ ២៧,៤លានតោន សំណល់អេតចាយរបស់ប្រទេសថៃបានហូរចូលក្នុងបរិស្ថានកាលពីឆ្នាំមុនដែលមានពីរលានតោនជាប្លាស្ទិច។ លោកបានកត់សំគាល់ផងដែរថា ថង់ប្លាស្ទិចដែលមានចំនួន ១៣ភាគរយ នៃការទុកដាក់សម្រាមនៅឆ្នាំ ២០១៥ ដែលខ្ពស់ជាងតួលេខសម្រាប់ការវេចខ្ចប់ស្បៀងអាហារ ៨ភាគរយ និងចំបើង ១០ភាគរយ។ តាមការវាយតំលៃទៅលើមនុស្សម្នាក់ប្រើប្រាស់ថង់ប្លាស្ទិចក្នុងមួយថ្ងៃបើគិតជាមធ្យមគឺចំនួន ៨.៧ថង់សំរាប់ប្រជាជនដែលរស់នៅទីក្រុងបាងកក។
សរុបសេចក្តីមក ដោយសារការប្រើប្រាស់ថង់ប្លាស្ទិចរបស់ប្រជាជនថៃមានការខ្ជះឃ្ជាយនិងប្រើប្រាស់ដោយគ្មានអនាម័យបែបនេះហើយទើបរាជរដ្ឋាភិបាលគម្រោងយកពន្ធទៅលើផលិតផលនេះ៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top