• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

បញ្ឈប់ទម្លាប់ទាំង ៧ នេះ អ្នកនឹងក្លាយជាសហគ្រិនមហាសេដ្ឋី

[Copy link]
959 0
Share
តើលោកអ្នកកំពុងស្វែងរកវីធីសាស្ត្រ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាសហគ្រិនមហាសេដ្ឋីមែនទេ? គ្រាន់តែលោកអ្នកអនុវត្តនូវទម្លាប់ខាងក្រោមនេះ អ្នកនឹងក្លាយជាមហាសេដ្ឋីដូចពួកគេជាមិនខាន។ ខាងក្រោមនេះជាមូលហេតុ ដែលសហគ្រិនល្បីៗជាច្រើន ជោគជ័យលើមុខជំនួញរបស់ពួកគេ។

Untitled-1.jpg


១. មិនត្រូវចំណាយពេលច្រើនពេកលើទូរទស្សន៌

មហាសេដ្ឋីមិនចំណាយពេលវេលារបស់ពួកគេក្នុងការមើលទូរទស្សន៌ច្រើនពេកនោះទេ ។ ផ្ទុយទៅវិញពួកគេចំណាយពេលរបស់ពួកគេទៅលើការអានសៀវភៅ។ ដូចជាលោក Elon Musk លោក Warren Buffett និងសហគ្រិនដ៏ល្បីល្បាញជាច្រើនត្រូវបានគេដឹងថា ចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃលើការអានសៀវភៅ។

warren-buffett-2.jpg

២.  មិនត្រូវផ្តាច់ខ្លួនឯងចេញពីសង្គម

មហាសេដ្ឋីប្រៀបដូចជាមេអំបៅ តែងតែជួបជុំគ្នានិងជជែកជាមួយមនុស្សថ្មីៗ ។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ពួកគេ ព្រោះពួកគេយល់ថាទំនាក់ទំនងជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យ។

0_Pf6WQ3BYia9e04ZR.jpg

៣. ពួកគេមិនប៉ាន់ស្មានជាលើកទីពីរ

សហគ្រិនដែលទទួលបានជោគជ័យនឹងដោះស្រាយបញ្ហាជាមួយនឹងភាពជឿជាក់យ៉ាងខ្លាំងរបស់ពួកគេ ហើយក៏មិនបានគិតច្រើនលើជម្រើសរបស់ពួកគេដែរ។ ពួកគេមិនគិតពីផលវិបាកទាំងនោះទេ ហើយមានភាពប្រាកដថានឹងធ្វើវាឡើង។


ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនវិភាគច្រើនទៅលើចំណុចនៃការធ្វើមិនកើតនោះទេ។ បន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្នលើជម្រើសរបស់ពួកគេ ពួកគេជ្រើសរើសយកផ្លូវធ្វើសកម្មភាព ហើយក៏មិនមើលទៅក្រោយវិញដែរ។

៤. ពួកគេមិនដែលចុះចាញ់ទេ

មហាសេដ្ឋីមិនដែលលើកទង់សនៅសញ្ញាដំបូងនៃបញ្ហាទាំងនោះទេ។ ពួកគេតស៊ូក្នុងគ្រាមានឧបសគ្គនិងបរាជ័យ។ សហគ្រិនជាច្រើនប្រឈមនឹងការរិះគន់ពីមិត្តភក្ដិ និងក្រុមគ្រួសារ ប៉ុន្តែមិនព្រមបោះបង់ចោល ព្រោះអ្នកឈ្នះពិតប្រាកដមិនថយក្រោយឡើយ។

៥. ពួកគេមិនដែលខកខាតលើការហាត់ប្រាណ

សហគ្រិនជាច្រើនយល់ថា លំហាត់ប្រាណពេលព្រឹកជាទៀងទាត់អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្តោតអារម្មណ៍ប្រចាំថ្ងៃ ផលិតភាពការងានិងផ្តល់សុភមង្គលដល់ពួកគេ។

៦. ពួកគេមិនសម្រាកនោះទេ

មហាសេដ្ឋីដែលទទួលបានជោគជ័យច្រើន គឺតែងតែស្វែងរកអ្វីមួយថ្មី ដើម្បីទទួលបាននូវការចាប់ផ្តើមនៅថ្ងៃខាងមុខដ៏ជោគជ័យ។ ពួកគេកម្រនឹងសម្រាកហើយក៏មិនដែលយឺតក្នុងការងារដែរ។

៧. ពួកគេមិនដែលធុញទ្រាន់នឹងការងារ

បុគ្គលដែលទទួលបានជោគជ័យបំផុត មិនដែលធុញទ្រាន់នឹងការធ្វេសប្រហែសទេ ពីព្រោះពួកគេតែងតែឆ្លៀតឱកាសរៀនសូត្រ និងដកបទពិសោធនៅជុំវិញពួកគេ។ ពួកគេនឹងជួបជាមួយមនុស្សនៅខាងក្រៅ អានសៀវភៅនិងពង្រីកបទពិសោធន៍នៃជំនាញនិងចំណេះដឹងរបស់ពួកគេថែមទៀត៕

អត្ថបទ៖ sky
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top