• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

របៀបធ្វើ នំចាំងឆ្ងាញ់

[Copy link]
2267 0
Share
នំចាំងមានរសជាតិសាប ប៉ុន្តែអ្នកគួរតែទទួលទានវាជាមួយស្ករស ទឹកដោះគោខាប់ ទឹកខ្ទិះ បើញ៉ាំ​ជាមួយ​ទឹកធូរ៉េនពិតជា​ឆ្ងាញ់ថែមទៀត។ តោះ!! សាកល្បងរៀនធ្វើទាំងអស់គ្នា៖

aaa.jpg

គ្រឿងផ្សំ៖
  • អង្ករដំណើប
  • ទឹក​ក្បុង
  • ទឹក
  • ស្លឹក​ឫស្សី ឬ​ស្លឹក​ផ្អាវ (ចំណែកឯ​នំចាំងស្លឹកចេក ភាគច្រើន​គេ​ប្រើ​សម្រាប់​វេច​នំចាំងស្នូល​ផ្អែម)។

វិធី​ធ្វើ៖
យក​អង្ករដំណើប​ទៅ​លាង​ទឹក​ឱ្យ​ស្អាត រួច​យកទៅ​សំដិល​ឱ្យ​ស្រស់ទឹក។ នៅក្នុងចានដែក​ធំ​មួយ ចាក់ទឹក​ក្បុង​ចូល(ប្រហែលមួយ​កែវ តែ​កុំ​ច្រើនពេក) ចាក់​អង្ករដំណើបដែល​ទុក​មួយអន្លើ​នោះ​ទៅក្នុង​ចាន​ទឹក​ក្បុងរួច​ចាក់​ទឹកស្អាត​ចូល​ល្មម​លិច​អង្ករ។ រួចត្រូវ​ទុក​អង្ករដំណើប​ដែល​ត្រាំ​ទឹក​ក្បុងនោះចោល​មួយ​យប់។ លុះ​ព្រឹក​ឡើង សឹម​ស្រង់​យក​អង្ករដំណើប​ដែល​ត្រាំ​ទឹក​ក្បុង​នោះមក​វេច​ជាមួយ​ស្លឹក​ឫស្សី ឬ​ស្លឹក​ផ្អាវ រួច​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ជាការ​ស្រេច។


សម្រួលអត្ថបទដោយ៖​ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top