• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ជីវប្រវត្តខ្លីរបស់លោក កែវ សារ៉ាត់

[Copy link]
664 0
Share
បើយើងងាកមកផ្នែកសិល្បៈវិញ នៅប្រទេសកម្ពុជាយើងមានច្រើនទំរង់ច្រើនបែប និងច្រើនយ៉ាងដែលមានទាំងបុរាណនិងសម័យបច្ចុប្បន្ន។ ក្នុងនោះដែរ បើគិតពីសិល្បៈចម្រៀង វិញ គិតថាមួយបែបទៅដោយសារការបញ្ចេញនូវសម្លេងពីធម្មជាតិពិតជាមានទេព្យកោសល្យខ្លាំងចំពោះសិល្បៈចម្រៀង។ ដូចនេះដើម្បីអោយយល់ច្បាស់អំពីសម្លេង ថាតើអ្នកចម្រៀងនោះមានទឹកដមយ៉ាងណា សូមតាមដាននូវប្រវត្តសង្ខេបខ្លី ពីអ្នកចម្រៀងម្នាក់ដែលបានបាត់បង់ជីវិតជាច្រើនឆ្នាំហើយ ប៉ុន្តែបន្សល់នូវកេរ្តិ៍ឈ្មោះល្បីរន្ទឺ ថែមទាំងទឹកដមសំនៀងពិរោះ ធ្វើអោយអ្នកស្តាប់មិនចេះភ្លេចនោះគឺលោក កែវ សារ៉ាត់។
តើជីវប្រវត្តរបស់លោក កែវ សារ៉ាត់ យ៉ាងណានោះសូមអាននូវអត្ថបទខាងក្រោម៖
Untitled-11.jpg
លោកកែវ សារ៉ាត់ មានឈ្មោះដើម ឈុំ តេះ មានស្រុកកំណើតនៅ ភូមិវត្តកំផែង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកមានបងប្អូន៧នាក់ ស្រី៤នាក់។ លោកជាកូនទី២ ក្នុងគ្រួសារ ដែលគ្មានឪពុកម្តាយគ្រប់គ្រង និងមានជីវភាពក្រីក្រមួយ។ ឪពុកម្តាយរបស់លោកកែវ សារ៉ាត់ បានទទួលមរណភាពអំឡុងឆ្នាំ១៩៧៧ ដូចគ្នា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកកែវ សារ៉ាត់ មានឈ្មោះល្បីខាងផ្នែកចម្រៀង ក្នុងទសវត្សរ៍៨០ និង៩០។
កាលដើមឡើយលោកជាតួសម្តែងល្ខោននៅជំរុំខាវអីដាង ជាជាងគំនូរ និងជាអ្នកចម្លាក់ផងដែរ។
- នៅឆ្នាំ១៩៨១ លោកបានរៀបការជាមួយនារីម្នាក់ឈ្មោះ ចន្ធូ។ ចាប់ពីពេលនោះមកលោកបានបង្កើតគ្រួសារមួយតូចដោយមានកូនមួយនៅក្នុងបន្ទុកគ្រួសារ។ តែជាអកុសលប្រពន្ធរបស់លោកបានរត់ចាកចេញពីលោកនៅលើទឹកដីខេត្តបាត់ដំបង។
- នៅឆ្នាំ១៩៨២ លោកទៅសាងជីវិតថ្មីនៅឯសហរដ្ឋអាមេរិក ក្នុងសភាពលំបាកខ្លាំង។
- នៅឆ្នាំ១៩៨៣ លោកក៏បានច្រៀងសាកល្បងជាមួយផលិតកម្មមួយមានឈ្មោះថា ទេពប្រណម របស់លោកពង្ស គិត។
- នៅចុងឆ្នាំ១៩៨៥ លោកក៏ធ្លាក់ខ្លួនឈឺម្តងទៀត ដោយសារមហារីកបំពង់កអស់រយះពេលមួយឆ្នាំទើបធូរស្រាលឡើងវិញ។
- នៅឆ្នាំ១៩៩១ លោកមានវ័យ២៧ឆ្នាំ លោកក៏បានបាត់បង់ជីវិត ដោយសារជំងឺរបស់លោកចេះតែរើឡើងវិញកាន់តែខ្លាំងឡើងៗ។
សរុបសេចក្តីមក លោកកែវ សារ៉ាត់ មានជីវប្រវត្តដ៏សែនជូចត់ ជាពិសេសរឿងស្នេហា។ ទោះបីជាលោកកែវ សារ៉ាត់ បានលាចាកលោកផុតទៅក៏ដោយក៏លោកបានបន្សល់ទុកនូវបទចម្រៀងពិរោះៗជាច្រើនបទអមទៅដោយសំនៀងទឹកដមផ្អែមល្ហែម និងនៅតែអង្រួនដួងចិត្តស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ គ្រប់ទីតំបន់ជានិច្ច។

ប្រែសម្រួល៖ Brown

ប្រភព៖ wikipedia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top