Facebook Twitter Google+ Share

កុំរក្សាភ្លើងចិត្ត

[Copy link]
2463 0
Share
ក្រេវក្រោធឆាប់ខឹង ជាអំណាចនៃភ្លើងចិត្ត! តែបើយើងមិនចេះគិតហើយបណ្តោយទៅតាមឥ​ទ្ធិពលរបស់វា វាក៏ចូលមកបំផ្លាញជីវិតយើងដោយខ្លួនឯង...

កុំរក្សាភ្លើងចិត្ត.jpg

ខឹង អ្នកណាក៏ចេះកំហឹងដែរ គ្មានអ្នកណាម្នាក់ដែលថាមិនចេះក្រេវក្រោធ មិនចេះខឹងនោះទេ ប៉ុន្តែការខឹងក៏ត្រូវចេះកំណត់រលើវា មិនមែនចេះតែព្រលែងវាទៅតាមអំណាចនៃកំហឹងនោះឡើយ បើមិនដូច្នេះទេវានឹងនាំអន្តរាយដល់ខ្លួនឯងជាក់ជាមិនខាន។

កំហឹងអាចធ្វើឱ្យមនុស្សបាត់បង់ការគិត លែងចេះថ្លឹងថ្លែង លែងស្គាល់អ្វីខុសអ្វីត្រូវ ម្ល៉ោះហើយទើបកើតមានហឹង្សាគ្រប់រូបភាពក្នុងសង្គម។ នេះក៏ដោយសារតែម្នាក់ៗមិនចេះគ្រប់គ្រងកំហឹងរបស់ខ្លួន បណ្តោយឱ្យខ្លួនធ្វើតាមតែអារម្មណ៍ឆេវឆាវមួយពេល ទើបកើតជាភាពស្តាយក្រោយនៅពេលកំហឹងរសាយ។ ដោយសារឥទ្ធិពលនៃកំហឹងអ្នកខ្លះក៏ជ្រុលសម្តីបំផ្លាញទឹកចិត្តអ្នកដទៃ អាចធ្វើឱ្យបាត់បង់មិត្តភាព បាត់បង់សាចញាត្តិ បាត់បង់តម្លៃ -ល- ក៏ព្រោះតែសម្តីនៃកំហឹងមួយពេលនេះហើយ។

ដូចពាក្យចាស់តែងពោលថា “ ខឹងខូច ខឹងខុស ខឹងខាត “ ខឹងសុទ្ធតែខុស ដូច្នេះសូមអ្នកចាំទុកចុះ វាមិននាំចំណេញដល់ខ្លួនយើងទេ៕


អត្ថបទ៖ Roger
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top