• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ទេសភាពដ៏ស្រស់ស្អាតនៅលើឆ្នេរខ្សាច់កញ្ចក់ប្រទេសជប៉ុន

[Copy link]
470 0
Share
ឆ្នេរខ្សាច់កញ្ចក់ដ៏ស្រស់ស្អាតដែលមិនទាន់មានឈ្មោះមួយកន្លែង បានកំពុងលាក់ខ្លួននៅក្នុងទីក្រុងណាហ្គាសាគី នៃប្រទេសជប៉ុន។ ខ្ញុំក៏មិនប្រាកដថាវាបានបង្ហាញឡើងក្នុងបញ្ជីឈ្មោះក្នុងសៀវភៅទេសចរណ៍ពិភពលោក ប៉ុន្តែវាបានបង្ហាញរួចទៅហើយនូវភាពទាក់ទាញ និងការចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ វាមានចំងាយឆ្ងាយបន្តិចពីសួនឧទ្យាន ម៉ូរីហ្សូណូ ដែលមើលដូចជាឆ្នេរខ្សាច់ដ៏ចម្លែកមួយដែលបាលផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យស្ថិតនៅក្បែរឆ្នេរ អូមូរ៉ា នៅពេលដែលបានទៅដល់អ្នកនឹងកត់សម្គាល់ថាខ្សាច់កញ្ចក់នោះ គឺជាបំណែកអំបែងនៃថ្មកំបោទៅវិញ។

Capture.JPG

        បើនិយាយឱ្យប្រាកដទៅវាមិនមែនជាខ្សាច់កញ្ចក់នោះទេ ប៉ុន្តែវាអាចទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តយ៉ាងកុះករ។ នៅឆ្នេរកញ្ចក់នេះមិនត្រូវបានឱ្យហែលទឹកនោះទេ ដោយសារតែវាត្រូវថែរក្សា និងកែលម្អរដើម្បីបន្ថែមឱ្យសោភណ្ឌភាពរបស់វាកាន់អស្ចារ្យ។ ទោះជាយ៉ាងក្តីឆ្នេរដ៏តូចមួយនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយត្រូវបានគេយកទៅផ្សព្វផ្សាយនៅលើបណ្តាយសង្គមជាច្រើនដូចជា Instagram ជាដើម ហើយយើងក៏សង្ស័យថាមិនយូរទេអ្នកបានដឹងពីឈ្មោះនៃឆ្នេរកញ្ចក់ដែលគ្មានឈ្មោះនេះ។

Capture១.JPG

Capture២.JPG

Capture៣.JPG

Capture៤.JPG

Capture៥.JPG


ប្រភព៖ odditycentral
ប្រែសម្រួល៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top