• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ងាយៗពីការដាំអំពៅនៅផ្ទះដោយខ្លួនឯង

[Copy link]
1362 0
Share
ដំណាំអំពៅ ជាដំណាំពួកមួយដែលដើមមានថ្នាំងតូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។អំពៅផ្ទុកទៅដោយជាតិស្ករ Sucrose និងមានជីវជាតិជាច្រើនផ្សេងៗទៀតសម្រាប់ជួយថែរក្សាសុខភាពអោយនៅល្អ។ អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពមនុស្សមានដូចជា៖


1.jpg

       -        ទឹកអំពៅមិនគ្រាន់តែជួយបន្ថែមទម្រងជាស្ករដ៏មានសុខភាពទៅក្នុងចរន្តឈាមទេ ប៉ុន្តែវាក៏ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដែលអាចការពារមនុស្សពីជំងឺផ្តាសាយ និងឈឺបំពង់កបានដែរ។
       -        ទឹកអំពៅគឺជាទឹកផ្លែឈើមួយប្រភេទដែលមានជាតិស្ករធម្មជាតិដ៏ខ្ពស់។
       -        នៅពេលមនុស្សម្នាក់កំពុងតែមានបញ្ហាខ្សោះជាតិទឹកស្រួចស្រាវ ហើយមកញ៉ាំទឹកផ្លែឈើមួយនេះ វានឹងជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងកុំអោយអស់កម្លាំងទៀតផង។
       -        អ្នកដែលមានបញ្ហាដោយសារតែក្តៅខ្លួន និងបាត់បង់ប្រូតេអ៊ីនពីក្នុងប្រព័ន្ធជាច្រើននៃរាងកាយ ពួកគេនឹងដឹងថាការផឹកទឹកអំពៅនឹងជួយបន្ថែមការបំប៉នដល់តម្រូវការប្រូតេអ៊ីនសំខាន់ៗដល់រាងកាយបាន។
       -        អ្នកដែលមានបញ្ហាដោយសារតែការលឿងស្បែក ការញ៉ាំទឹកអំពៅនឹងជួយបំបាត់អាការៈនេះបានកាន់តែលឿន។
       -        វាក៏មានជំនួយដល់ការរំលាយអាហារផងដែរជាពិសេសការទល់លាមកតែម្តង ព្រោះទឹកអំពៅសម្បូរជាតិប៉ូតាស្យូម។
       -        សមាសធាតុនៃការជួយរបួសឆាប់ជារបស់ទឹកអំពៅត្រូវបានផ្តល់អោយយ៉ាងល្អ ដូច្នេះដើម្បីអោយប្រព័ន្ធភាពស៊ាំមានសមត្ថភាពខ្ពស់ ចូរញ៉ាំទឹកអំពៅអោយបានទៀងទាត់៕

១. រូបមន្ត
       -        កល់អំពៅ
       -        ស្រកីដូង
       -        ធ្យូង
       -        អង្កាម

២ . ការអនុវត្តន៍
ដំណាក់លាលទី១ : យកគល់អំពៅត្រាំទឹករយៈពេល៧ថ្ងៃ  បន្ទាប់មកកាត់ផ្នែកគល់ខាងក្រោម ត្រាំធ្វើយ៉ាងមិចឱ្យលិច១ថ្នាំងអំពៅ ។
ដំណាក់លាលទី២ : យកឫសណាដែលដុះច្រើនជាងគេ យកទៅកប់ក្នុងល្បាយស្រកីដូងដែលយើងលាយជាមួយធ្យូង អង្កាមរួច ។ ទុករយៈពេល១៥ថ្ងៃវានិងចាប់ផ្តើមលូតឡើងជាបន្តបន្ទាប់ ។
ការដាំបែបនេះជាការការផ្សាំបែបងាយៗសម្រាប់អ្នកដែលចង់ដាំអំពៅសម្រាប់ធ្វើការលម្អនៅផ្ទះ ដោយមិនចាំបាច់ទិញនៅផ្សារ ៕  



អត្ថបទដោយ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top