• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីធ្វើឲ្យរីករាយជាមួយអ្វីដែលខ្លួនមាន

[Copy link]
1664 0
Share
ភាគច្រើនមនុស្សចូលចិត្តឲ្យតំលៃនិងរីករាយជាមួយរបស់ដែលខ្លួនមិនមាន។ នៅពេលយើងរីករាយជាមួយរបស់ដែលខ្លួនមាន យើងនឹងធ្វើរបស់នោះឲ្យកាន់អស្ចារ្យនិងមានន័យឡើង។

2.jpg

១.រីករាយអំណរចំពោះការផ្តល់ឲ្យនៃធម្មជាតិ

អ្នកអាចសរសេរចេញនូវអ្វីដែលអ្នកពេញចិត្តនឹងមានជារាងរាល់ថ្ងៃដូចជា ខ្យល់ដកដង្ហើម ចង្វាក់បេះដូចរបស់អ្នកដែលវានៅកំពុងលោតនៅឡើយ និងអ្វីផ្សេងទៀតដែលអ្នកមានរូបរាងជាមនុស្សនេះ។
២.ទៅលេងតំបន់ដែលមានមនុស្សលំបាកតោកយ៉ាករស់នៅ
នៅពេលនោះនឹងឃើញថា ជីវភាពអ្នករស់នៅទីនោះមានការលំបាកយ៉ាងណា រកព្រឹកខ្វះល្ងាច មានជម្ងឺជាប់ខ្លួន ត្រូវរក្សាក្មេងតូចជាដើម។ អ្នកអាចស្តាប់ការរៀបរាប់របស់ពួកគេថាយ៉ាងដូចម្តេច។

៣.ស្ថិតនៅក្នុងពេលបច្ចុប្បន្នរស់នៅក្នុងវិនាទីបច្ចុប្បន្ន
បើអ្នកសម្លឹងមើលទៅរបស់អ្នកមាន អ្នកនឹងដឹងថាមានរបស់ល្អជាច្រើន ដែលអ្នកដទៃមិនមាន។ កំពុងជាប់នៅក្នុងបញ្ហា អ្នកពិតជាមានអារម្មណ៍ចង់ស្វែងរកការសប្បាយនោះទេ។ ប៉ុន្តែអ្នកគួរតែសាកល្បងចូលទៅលេងក្នុងសួន ហើយថើបក្លិនផ្កានៅទីនោះ ដើម្បីដឹងថាធម្មជាតិបានផ្តល់អ្វីខ្លះឲ្យខ្លួនអ្នក។
៤.ឈប់ប្រៀបធៀបខ្លួនជាមួយអ្នកដទៃ
ត្រូវរីកចំពោះអ្វីដែលខ្លួនមាន ព្រោះអ្នកដែលមានច្រើនមានចំនួនតិចជាង អ្នកដែលមិនសូវមាន។ ការប្រៀបធៀបជាមួយអ្នកដទៃ ធ្វើឲ្យអ្នកបាត់ភាពរីករាយដែលធ្លាប់មាន នឹកគិតពីរបស់ដែលខ្លួនមិនមានទៅវិញ។

៥. បន្ទាបការរស់នៅ
អ្នកអាចបន្ទាបការរស់នៅរបស់អ្នក ដោយប្រើប្រាស់របស់ដែលអន់ជាងមុន ហើយទុកលុយដែលនៅសល់សន្សំ ធ្វើអ្វីមួយផ្សេងទៀត។
៦. សួរសំនួរខ្លួនឯង
រៀនសួរសំនួរដែលធ្វើឲ្យឲ្យជីវិតរបស់អ្នកប្រសើរឡើង។ អ្នកអាចសួរថា តើនៅថ្ងៃនេះអ្នកនឹងជួយអ្វីបានខ្លះ ដល់អ្នកដែលជួបការលំបាកជាងអ្នក?

៧. ទៅកាន់មន្ទីរពេទ្យមើលអ្នកជម្ងឺដែលមិនអាចព្យាបាលជា
អ្នកមានអារម្មណ៍យ៉ាងណា នៅពេលឃើញអ្នកជម្ងឺដែលរៀបនឹងស្លាប់ និងអ្នកជម្ងឺដែលព្យាបាលមិនជា ចំណែកខ្លួនអ្នកវិញនៅមានអាយុវែងទៀតសម្រាប់រស់នៅ ។
៨.ចាកចេញពីការគុំគួននិងគំនិតអវិជ្ជមាន
ការគុំគួន និងក្រោធខឹង គឺជាអារម្មណ៍អវិជ្ជមាន វាធ្វើឲ្យចិត្តរបស់យើងវង្វេង។ ត្រូវបោះវាចោល ពន្លែងវាចោល។

៩.រៀនញញឹមទោះមិនចង់ញញឹម
ឈរនៅមុខកញ្ចក់ហើយញញឹមដាក់ខ្លួនឯងដោយភាពស្មោះត្រង់ឲ្យបានច្រើនដង ញឹកញាប់ជារៀងរាល់ថ្ងៃ ដោយយកខ្មៅដៃដាក់ខាំជាប់នឹងបបូរមាត់។
១០.ផ្តោតអារម្មណ៍លើជំនឿនិងភាពស្មោះត្រង់របស់អ្នក
បើអ្នកជាមនុស្សមានជំនឿក្នុងសាសានអ្វីមួយ អ្នកអាចផ្តោតអារម្មណ៍ទៅក្នុងជំនឿរបស់អ្នក ដែលជំនឿនោះនឹងបង្រៀនអ្នកឲ្យមានការយល់ដឹងពីជីវិត៕


អត្ថបទ៖ Dony



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top