• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ជំងឺគិតគេ

[Copy link]
2567 0
Share
មិនបានចង់គិតពីគេប៉ុន្មានទេ តែអាខួរក្បាលឆ្កួតឡប់នេះវាមិនស្តាប់បញ្ជា វាចូលចិត្តគិត វាចូលចិត្តមានរូបគេគ្រប់ពេលវេលា មិនដឹងថាម្នាក់ដែលមានជីវិតជាប់វាកំពុងវេទនាប៉ុណ្ណាទេ...

ជំងឺគិតគេ.jpg

មិនដឹងថាក្នុងចិត្តនេះយ៉ាងម៉េចទេ គ្រាន់តែដឹងថាមួយថ្ងៃៗគិតដល់តែរូបគេអត់ឈប់ ចង់ក្បែរគេ ចង់មើលថែគេ (សង្ស័យចង់សរសៃរប្រសាទហើយមើលទៅ!)។  
ក្នុងចិត្តចេះតែនឹកគិតខ្វល់ខ្វាយពីសុខទុក្ខគេ... ចង់ដឹងថាគេបានសុខទេ? គេឯកាទេ? គេឈឺឬជា? គេៗៗ!!!! គឺមានតែរូបគេពេញអេក្រង់ខួរក្បាល...

អារម្មណ៍មួយនេះ មានតែមនុស្សដែលលួចស្រលាញ់គេទើបយល់ច្បាស់។ ព្រោះតែខ្លួនស្រលាញ់គេ ចង់ដឹងគ្រប់យ៉ាងពីសុខទុក្ខគេ តែក៏មិនដឹងប្រើឋានៈអ្វីទៅស្វែងយល់ពីគេ ដូច្នេះមានតែអង្គុយច្របូកច្របល់គំនិតតែម្នាក់ឯង (គួរឱ្យអាណិតមែន!!)

ច្បាស់ណាស់! អារម្មណ៍ដែលស្រលាញ់គេខ្លាំងគឺវាបែបនេះ... វាថប់ៗ តឹងទ្រូង ណែនឱរ៉ារកថាមិនត្រូវ តែងរែងព្រួយចំបែងចិត្តរាល់ថ្ងៃនឹកគិតដល់គេ។ ហើយបើសិនជាបានដឹងថាគេគ្មានក្តីសុខទេ ប្រាកដជាចិត្តនៅមិនខុស រសាប់រសល់រកវិធីបានក្បែរមើលថែមិនខាន (ព្រោះបារម្ភខ្លាំង ព្រោះស្រលាញ់គេជាងខ្លួនឯង)៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top