• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

គន្លឺះបង្រៀនសិស្សជាក្រុមតូចៗដោយជោគជ័យ

[Copy link]
1789 0
Share
ក្នុងការបង្រៀនជាក្រុម ពិតជាមានការលំបាកនៅពេលសិស្សខ្លះចូលចិត្ត និងសិស្សខ្លះទៀតចង់រៀនដាច់តែឯង។ ប៉ុន្តែទោះយ៉ាងណាការសិក្សាជាក្រុមមានអត្ថប្រយោជន៍និងមានប្រសិទ្ធភាពច្រើនជាង។  

3.jpg

មុនពេលបង្កើតក្រុម ត្រូវកំណត់គោលការណ៍ពីសកម្មភាពក្រុមនិងសមាជិករបស់ក្រុមនីមួយៗ៖
១.សមាជិកក្រុមនីមួយៗត្រូវតែមានសកម្មភាពនិងជួយធ្វើការសម្រេចចិត្តនៅក្នុងក្រុមរបស់ខ្លួន
២.សមាជិកម្នាក់ៗត្រូវមានការយល់ដឹងទៅតាមលទ្ធភាពរបស់ខ្លួនអំពីប្រធានបទដែលត្រូវធ្វើ
៣. សមាជិកក្រុមអាចប្រឹងប្រែងដើម្បីធ្វើជាក្រុមតំរង់ទិស និងជាក្រុមមានគំនិតបើកចំហរ ដើម្បីរកដំណោះស្រាយល្អបំផុត ដែលមិនមែនជាការជម្រុញរបៀបវារៈផ្ទាល់ខ្លួន
៤. សមាជិកក្រុមត្រូវយកចិត្តទុកដាក់លើកិច្ចការ មិនត្រូវធ្វើតែម្នាក់ៗឯងនោះទេ

ការបង្កើតក្រុមអាចធ្វើក្រុមគូរ(ពីរនាក់) មុនបង្កើតទៅជាក្រុមធំ ហើយឲ្យក្រុមនីមួយៗធ្វើកិច្ចការដែលត្រូវការការពិភាក្សានិងពន្យល់គ្នាទៅវិញទៅមក ដោយផ្អែកលើសមត្ថភាពរបស់ក្រុមគេផ្ទាល់។
ក្រុមទាំងអស់ត្រូវធ្វើកិច្ចការរួមគ្នាតាមវិធីទាំងនេះ៖

១.ផ្តល់ព័ត៌មានរបស់ប្រធានបទទៅពួកគេឲ្យពន្យល់គ្នាពីម្នាក់ទៅម្នាក់ ជាការសិក្សាជាក្រុម
២.ឲ្យស្វែងរកព័ត៌មាន ដោយដាក់សំនួរ និងផ្តល់សំភារៈដែលមានចំលើយឲ្យក្រុមប្រើប្រាស់។
៣.ផ្តល់សំភារៈសិក្សា ហើយឲ្យពួកគេបញ្ជាក់ពីអ្វីដែលពួកគេមិនទាន់យល់
៤.ផ្តល់សំភារៈខុសៗគ្នាទៅសមាជិកផ្សេងគ្នា  ដោយឲ្យពួកគេសិក្សាពីវវាហើយពន្យល់គ្នាពីម្នាក់ទៅម្នាក់ ដើម្បីឲ្យចេះតាមដាន
៥.ផ្តល់សំភារៈឲ្យក្រុមដើម្បីត្រៀបធ្វើការប្រកួតប្រជែង
ការបែកចែកជាក្រុមតូចៗសិក្សា ដើម្បីបង្កើតឥរិយាបថ និងការគិតមានភាពប្រាកដប្រជា ដែលធើ្វឲ្យការបង្រៀនទទួលបានជោគជ័យ។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top