• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុផល ៤ យ៉ាង ទោះស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ យល់ល្អកុំបង្ហោះលើ Facebook

[Copy link]
1947 0
Share
គូស្នេហ៍គ្រប់រូបគូរតែគិតឲ្យបានច្បាស់សិន មុននឹងធ្វើការបង្ហោះរូបដៃគូបែបផ្អែមល្ហែមចូលក្នុងបណ្តាញសង្គមដូចជា Facebook, Instagram ជាដើម។ ហេតុផល ៤ យ៉ាង សម្រាប់គូស្នេហ៍ពុំគួរបង្ហោះ ៖

sample-cover-article.jpg

១. ប៉ះពាល់អារម្មណ៍ដៃគូ
ពេលខ្លះគូស្នេហ៍អ្នកមិនហ៊ានបដិសេធទេ ប៉ុន្តែគាត់អាចនឹងមិនទាន់ចង់បង្ហាញឲ្យមនុស្សស្គាល់គ្នាបានដឹង។ គាត់ចង់ធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ឬ គាត់មានបញ្ហាផ្ទាល់ខ្លួនក៏ថាបានដែរ។

២. ហត់នឹងឆ្លើយសំណួរ
ពេលបង្ហោះរូបជាមួយគូស្នេហ៍ ធ្វើឲ្យមិត្តភក្តិអ្នកទាំងអស់ដឹងពីរឿងស្នេហារបស់អ្នក។ ពេលជួបគ្នាគឺប្រាកដជាជៀសមិនផុតនឹងសំណួរទាក់ទងនឹងដៃគូស្នេហារបស់អ្នកជាមិនខាន។

៣. ខ្មាស់គេពេលបែកគ្នា
រឿងបែកគ្មាននរណាម្នាក់ចង់ទេ ហើយក៏គ្មានអ្នកណាអាចដឹងមុនបានដែរ។ ដូចនេះ គួរតែស្រលាញ់គ្នាស្ងាត់ៗ បើមានបែកគ្នាក៏មិនសូវមានអ្នកដឹងច្រើនដែរ។

៤. មានអ្នកចាក់រុក
មិនដឹងមានអ្នកណាស្រលាញ់ អ្នកណាស្អប់យើងខ្លះទេ ព្រោះខ្លាចថ្ងៃណាមួយពួកគេនឹងចាក់រុកអ្នកទាំងពីរឲ្យបែកគ្នាក៏ថាបាន៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top