• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

រឿងខ្លី៖ ឥទ្ធិពលនៃទឹកប្រាក់....

[Copy link]
2749 0
Share
អន្ទាក់ទឹកប្រាក់បានកំពុងតែបំផ្លាញ់នូវសុភមង្គលរបស់គ្រួសារ១ក្រោយពីពួកគេកំពុងតែជោគជ័យលើអាជីពការងារប្រចាំថ្ងៃ។ មានប្តីប្រពន្ធ១គូរបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាង៣ឆ្នាំ តែមិនទាន់មានបុត្រនោះទេ។ ប្តីជាអ្នកបម្រើការងារនៅក្រុមហ៊ុន ចំណែកប្រពន្ធជាអ្នកបម្រើការងារនៅហាងកាហ្វេប្រ៊ែន១កន្លែង។

ទឹកប្រាក់.jpg

        ប្តីប្រពន្ធ១គូរនេះមិនដែលឈ្លោះប្រកែក ឬខ្វែងគំនិតគ្នានោះទេ ពួកគេតែងផ្តល់ពេលវេលាល្អៗសម្រាប់គ្នា ម្យ៉ាងមានរឿងអ្វីដែលតែងកើតឡើងនៅកន្លែងធ្វើការក៏ពួកគេតែងតែប្រាប់គ្នាវិញទៅមកមិនចេះលាក់គ្នានោះដែរ និយាយជារួមគ្រួសារ១គូរនេះពិតជាមានសុភមង្គលណាស់។ តែមានយប់មួយប្តីចាប់ផ្តើមមានអារម្មណ៍មិនស្ងប់ក្នុងចិត្ត បន្ទាប់ពីលឺប្រពន្ធរៀបរាប់ប្រាប់ពីរឿង១៖
        ប្រពន្ធ៖ បងហា! ថ្ងៃនេះមានអ៊ុំប្រុសម្នាក់គាត់ទើបតែហ៊ាងថ្ងៃដំបូងតែគាត់ឱ្យធីបអូនដល់ទៅ១០ដុល្លា
        ប្តី៖ យី! ពូហ្នឹងចិត្តល្អម្លេស....!
        ប្រពន្ធ៖ អូនមិនដឹងដែរ! តែអូនឆ្ងល់ថា គាត់អង្គុយតាមមើលអូនរហូត ហើយសួរឈ្មោះអូន សួរថាអូននៅឯណា មកធ្វើនៅហ្នឹងយូរនៅ? អូនអត់យល់ដែរ!
        ប្តី៖ Hmmm! មិនអីទេ ប្រហែលគាត់គ្រាន់តែចង់ដឹងទេមើលទៅ...
        ប្រពន្ធ៖ អរ..នៅរឿង១ទៀត គាត់សួរអូនថាថ្ងៃណាទំនេរ គាត់ចង់ហៅទៅញាំអីជាមួយគាត់ ហើយគាត់ថានឹងមានរបស់១ចំនួនចង់ឱ្យអូនទៀតហ៎..
        ប្តី៖ ចុះឆ្លើយថាយ៉ាងមិច?
        ប្រពន្ធ៖ អូនថា ចាំគិតមើលសិន...
គ្រាន់តែប្រពន្ធនិយាយចប់បុរសជាប្តីដកដង្ហើមធំ រួចបែងខ្នងចេញលាយនឹងទឹកភ្នែកហូរ ហើយប្រាប់ប្រពន្ធថាយប់ហើយគេងទៅស្អែកត្រូវធ្វើការទៀត។ ស្ត្រីជាប្រពន្ធកើតចិត្តមិនយល់ ព្រោះខ្លួនមិនទាន់និយាយចប់ផង ប្តីក៏បែរខ្នងហើយឱ្យគេង រម្ពិចនោះប្រពន្ធក៏សួរ៖
        ប្រពន្ធ៖ បងមានរឿងអីហ្នឹង! អូននិយាយមិនទាន់ចប់ផង
        ប្តី៖ មិនអីទេ គេងទៅយប់ហើយ
        ប្រពន្ធ៖ បងកំពុងតែប្រច័ន្ទមែន?
        ប្តី៖ “បន្ទូរអារម្មណ៍បន្តិច រួចនិយាយ” គ្រួសាររបស់យើងចាប់លែងមានសុភមង្គលទៀតហើយ វាព្រោះតែឥទ្ធិន័យទឹកប្រាក់
        ប្រពន្ធ៖ បងកំពុងតែនិយាយពីអ្វី អូនដូចជាមិនយល់សោះ!
        ប្តី៖ អូនគិតខ្លួនឯងចុះ ហើយបងសុំ ឈប់និយាយរឿងពូម្នាក់ហ្នឹងឱ្យបងស្តាប់ទៀត បងមិនស្រួលក្នុងចិត្តនោះទេ
        ប្រពន្ធ៖ អរ..បងប្រច័ន្ទមែន! ប្រពន្ធរបស់បងមិនមែនជាស្រីចិត្តងាយ ឃើញលុយរបស់គេមិនបានឯណា
        ប្តី៖ បងដឹងហើយថាប្រពន្ធជាមនុស្សយ៉ាងមិច ប៉ុន្តែពេលស្តាប់ទៅវាពិតជាពិបាកនឹងធ្វើចិត្តណាស់
        ប្រពន្ធ៖ ឱ្យអូនសុំទោស អូនសន្យាថា លែងឱ្យបងពិបាកចិត្តទៀតហើយ ចឹងគេងចុះណាប្តីសម្លាញ់ អូនស្រលាញ់បង
        ប្តី៖ បាទ! បងក៏ស្រលាញ់អូនដែរ...។
***សុភមង្គលគ្រួសារ១តែងកើតចេញពីទឹកចិត្តអាណិតស្រលាញ់រវាងគ្នានឹងគ្នា ដូច្នេះត្រូវឃុំគ្រងរក្សាឱ្យបានគង់វង្សនឹងស្ថិតស្ថេរ កុំបណ្តោយឱ្យឥទ្ធពលទឹកប្រាក់មកបំផ្លាញក្តីសុខរបស់យើងបាន សូមចងចាំថាបើគ្រួសារមានសុភមង្គលពេញលេងហើយ នោះលុយនឹងអាចរកបានជាមិនខាន៕
អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top