• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រវត្តជនជាតិចាម

[Copy link]
1700 0
Share
ជនជាតិចាម ជាជនជាតិភាគតិចដែលកំពុងរស់នៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសកម្ពុជា វៀតណាម និងថៃ។ តាមពិតជនជាតិចាម ក៏មានភាសាផ្ទាល់ខ្លួនដែរ។ បន្ទាប់មកទៀតជនជាតិចាមចេះតែកើននៅក្នុងប្រទេសនីមួយៗ ពេលនោះហើយពូកគេក៏បានបង្កើតជាសមាគមន៏ឥស្លាម។ គួរដឹងដែរថា ប្រជាជនចាម (ខ្មែរឥស្លាម) ដែលរស់នៅប្រទេសកម្ពុជាប្រមាណពី ១៥០០០០នាក់ ទៅ ២០០០០០នាក់ ក្នុងឆ្នាំ១៩៧៥។

Untitled-១២.jpg

ដំបូងឡើយប្រទេសចំប៉ា ដែលគេស្គាល់ថាជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចំប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចំប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។
-នៅឆ្នាំ១១៧៧ កងទ័ពចាមបានវាយលុកប្រទេសខ្មែរចាប់ពីបឹងទន្លេសាបរហូតមកដល់ក្រុងអង្គរដោយជនជាតិចាមចង់បានក្រុងអង្គរមកកាន់កាប់។
-ឆ្នាំ១១៨១ មិនយូរប៉ុន្មានកងទ័ពចាម ត្រូវបានព្រះមហាក្សត្រខ្មែរគឺ ព្រះបាទ ជ័យវរ្ម័នទី៧បានវាយលុកកងទ័ពចាមអោយចេញពីទីក្រុងអង្គរ។
-នៅឆ្នាំ ១៤៧១ ប្រទេសចំប៉ា ត្រូវបានចាញ់សង្គ្រាមប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ក្រោមការសំលាប់រង្គាលអស់មនុស្សរាប់សែននាក់។
-នៅឆ្នាំ១៦០៧ ដល់ ១៦៧៦ ស្តេចចាម បានប្តូរមកកាន់សាសនាឥស្លាមវិញ។
-នៅឆ្នាំ ១៧២០ ស្តេចវៀតណាមបានរំលាយប្រទេសចំប៉ាដែលជាទឹកដីរបស់ជនជាតិចាមរស់នៅ។ ដូច្នេះហើយទើបប្រជាជនចាមទាំងនោះបានរត់គេចខ្លួនចេញទៅតាមប្រទេសផ្សេងៗគ្នា។ រីឯស្តេចចាម និងប្រជាជនមួយចំនួនក៏បានមករស់នៅខេត្តកំពង់ចាមក្នុងប្រទេសកម្ពុជា បន្ទាប់មកពួកគេក៏រាយគ្នានៅតាមតំបន់ដាច់ៗពីគ្នា ហើយបង្កើតបានជាសហគមន៏រស់នៅតាមដងទន្លេមេគង្គផងដែរ។ ប៉ុន្តែប្រជាជនចាមខ្លះក៏ចេះតែរស់នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសវៀតណាមរហូតដល់សព្វថ្ងៃ។

សរុបសេចក្តីមក ជនជាតិចាមបានមករស់នៅលើទឹកដីប្រទេសកម្ពុជាដោយសារប្រទេសវៀតណាមបានរំលាយប្រទេសចំប៉ាដែលចាមរស់នៅ ដូច្នេះហើយទើបពួកគេក៏និរទេសចេញមករស់នៅក្នុងប្រទេសយើងដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ Brown

ប្រភព៖ wikipedia

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top