• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការដាំបន្លែ Hydroponics ដោយងាយៗនៅផ្ទះដោយមិនចាំបាច់ត្រូវការទីធ្លាធំ

[Copy link]
705 0
Share
Hydroponics គឺជាការដាំបន្លែសម័យទំនើប ដែលងាយស្រួលគ្រប់គ្រងបរិស្ថាន និងការលូតលាស់របស់បន្លែបានល្អជាងការដាំក្នុងដី ថែមទាំងអាចទទួលបានទិន្នផលខ្ពស់ និង គុណភាពល្អ ដោយមិនចាំបាច់ប្រើដីហើយមិនត្រូវការបរិវេណធំ ហើយគ្មានសារធាតុគីមី ដែលយើងបរិភោគទៅមិនប៉ះពាល់ដល់សុខភាព ។

1ba8eba94fd1caec7c6f5f97011ca222.jpg

ស្ពៃក្រញាញ់ ឬស្ពៃរួញ ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ កសិករនៅតាមជនបទតែងតែនាំគ្នាស្វែងរកគំនិតច្នៃប្រឌិតថ្មី ប្លែកៗ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។


QT8ztGWY_400x400.jpg

      ១. ការរៀបចំទុកជាមុន
      - បន្តុះកូនស្ពៃក្រញាញ់ជាមួយនឹងទឹកធម្មតារយៈពេល៧ថ្ងៃ
      -        សង់រោងតូចល្មមដែលអាចបាំងពន្លឺថ្ងៃកុំឱ្យក្តៅខ្លាំងពេក
      -        ធ្វើទុយោទីបដែលមានប្រហោងហើយអាចឱ្យទឹកឆ្លងកាត់បានរួចត្រូចរៀបចំទុយោនិងប្រព័ន្ធស្រោចស្រប់ដើម្បីទឹកពីលើទុយោ ។


r10eV5X_Qls (1).jpg
      ២. របៀបក្នុងការដាំដុះ

       -    យកអេប៉ុងកាត់ជារៀងដុំៗបួនជ្រុង ហើយជ្រលក់ឱ្យជោគទឹក

       -    យកកូនពូជកប់ក្នុងអេប៉ុងនោះប៉ុន្តែមិនត្រូវកប់ជ្រៅពេកនោះទេ

       -     ប្រមូលអេប៉ុងដាក់តម្រៀបក្នុងថាសរួចចាក់ទឹកឱ្យលិចពាក់កណ្តាលអេប៉ុងនោះ រួចយកក្រណាត់សើមគ្របពីលើពូជទាំងអស់នោះ រួចទុកចោលរយៈពេល២យប់ទៀត

      -      ដកក្រណាត់សើមចេញហើយបន្តឱ្យវាដុះរយៈពេល៧ទៅ១០ថ្ងៃបន្ត

      -      ធ្វើឱ្យមានចរន្តទឹកហូរកាត់ និង បាញ់ទឹកពីលើនៅពេលដែលមានពន្លឺថ្ងៃក្តៅពេក

ជាធម្មតាដំណាំស្ពៃក្រញាញ់រយៈពេល២០ទៅ២៥ថ្ងៃយើងអាចប្រមូលផលបានហើយ ។ បើសិនជាចង់បានដំណាំរបស់អ្នកឱ្យកាន់តែល្អគួរតែបន្ថែមជីលើដំណាំទាំងនោះទៀត ។ នៅពេលអនុវត្តន៍រួចហើយអ្នកនិងទទួលបានបន្លែសិរីរាង្គដែលមានសុវត្ថិភាពខ្ពស់ មិនប៉ះពាល់សុខភាពនិងចំណេញថវិកាថែមទៀតផង៕





អត្ថបទដោយ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top