• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

គន្លឹះ៧សម្រាប់អ្នកប្រឹងប្រែងធ្វើការដោយស្ងៀមស្ងាត់

[Copy link]
2421 0
Share
អ្នកចូលចិត្តធ្វើការងារស្ងៀមស្ងាត់តែម្នាក់ឯង ដើម្បីបានជោគជ័យល្អប្រសើរ អាចខ្វះខាតនូវចំនុចទាំងនេះ៖

1.jpg

១. ដាស់តឿនខ្លួនឯង
អ្នកគួរតែសរសេរពាក្យរំលឹកដល់ខ្លួនឯង បិតទុកនៅក្នុងបន្ទប់ទឹក ឬបង្កើតសាររំលឹកដែលមានក្នុងកម្មវិធីទូរស័ព្ទក៏បាន។ អ្នកក៏គួរតែបិតបង្ហាញប្រយោគណាដែលជួយលើកទឹកចិត្តដល់ខ្លួនអ្នកផងដែរ។

២. រៀបផែនការជួបជុំ
ការជួបជុំជាមួយមនុសផ្សេងទៀត ជួយឲ្យអ្នកបានធូរអារម្មណ៍ មានភាពសប្បាយរីករាយ និងទទួលបានការលើកទឹកចិត្ត ដែលធ្វើឲ្យអ្នកអាចធ្វើការងារបានកាន់តែល្អ។


៣. យកការបរាជ័យជម្រុញទឹកចិត្តឲ្យខំធ្វើការ
មុនសម្រេចគោលដៅការងារ អ្នកនឹងជួបការបរាជ័យច្រើន។ អ្នកត្រូវរៀនពីកំហុសនោះ ប្រែក្លាយការបរាជ័យទៅជាការជម្រុញទឹកចិត្តដើម្បីធ្វើការងារឲ្យកាន់តែល្អ កាន់តែខ្លាំង។


៤. ផ្ញើរសារទៅកាន់មនុស្សផេ្សងទៀត
ការផ្ញើរសារទៅកាន់មនុស្សជាច្រើន ដែលអ្នកមិនស្គាល់ឲ្យផ្តល់យោបល់។ អ្នកនឹងមានអារម្មណ៍បានការលើកទឹកចិត្តនិងមានជំនួយលែងខ្ជិល ហើយធ្វើការងារបានល្អបំផុត។


៥.រីករាយអ្វីដែលខ្លួនបានធ្វើ
ធ្វើការងារជាជំហានតូចៗ នៅពេលអ្នកបានសម្រេចជំហាននីមួយៗ អ្នកត្រូវរីកជាមួយជោគជ័យនិងការខំប្រឹងប្រែងរបស់អ្នក ។


៦. ធ្វើឲ្យខ្លួនអ្នកលំបាក
អ្នកគួរធ្វើឲ្យជីវិតមានការលំបាកបន្តិច ហើយធ្វើកិច្ចការណាដែលមានឧបសគ្គកាន់តែច្រើន។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ទទួលបានជោគជ័យពិតប្រាកដ។


៧. វាស់ការរីកចម្រើនរបស់អ្នក
ដើម្បីដឹងពីការរីកចម្រើនរបស់ខ្លួន អ្នកត្រូវត្រួតពិនិត្យលើគ្រប់កិច្ចការដែលអ្នកបានធ្វើរួមទាំងកិច្ចដែលបរាជ័យផងដែរ។ ថាតើអ្នកមានការប្រឹងប្រែងកម្រិតណា ទទួលជោគជ័យបានកម្រិតណា៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top