• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

កុំអំពល់ចិត្តជាមួយមនុស្សពិបាកៗ

[Copy link]
952 0
Share
យើងមិនអាចឲ្យខ្លួនយើង ត្រូវតែជួបមនុស្សល្អៗរហូតបានទេ។ គឺនៅពេលណាមួយយើងគង់នឹងជួបមនុស្សដែលមាននិស្ស័យលំបាកមិនខាន។ មនុស្សលំបាក ចូលចិត្តចចេសរឹងរូសនិយាយណែនាំអ្វីមិនបាន។

2.jpg

ពេលប្រាប់អោយកែប្រែទម្លាប់អាក្រក់ចេញ ចូលចិត្តប្រកែកតវ៉ា។ ជួនកាលឆើ្លយទទួលយកដោយស្រួលៗ ក្រោយបន្តិចមកគឺនៅតែប្រព្រឹត្តទង្វើនោះដដែល។ មនុស្សប្រភេទនេះបើមានការខ្វល់ខ្វាយ គឹមានតែការខូចប្រយោជន៍ ខាតពេលវេលា ខាតអារម្មណ៍ និងអាចធ្វើឲ្យអន្តរាយដល់ខ្លួនឯងក៏អាចថាបាន។ទោះបីជាយើងមានអំណាចឬមានទ្រព្យគ្រប់យ៉ាង ក៏មិនអាចសុទ្ធតែប្រដៅមនុស្សគ្រប់គ្នាបានដែរ ព្រោះមនុស្សម្នាក់ៗមានសណ្តានខុសៗគ្នា។ អ្នកខ្លះចូលចិត្តសិក្សាស្រាវជ្រាវ ចូលចិត្តធ្វើការ។ អ្នកខ្លះទៀតចូលចិត្តដើរលេង ចូលចិត្តប្រព្រឹត្តរឿងផ្តេសផ្តាសជាដើម។ ដូច្នោះកុំថាឡើយយើងជាមនុស្សសាម ញ្ញធម្មតានោះ សូម្បីតែសាសនាដែលមានការប្រៀនប្រដៅល្អៗ ក៏មិនអាចដឹកនាំមនុស្សទាំងអស់ឲ្យដើរតាមផ្លូវល្អបានដែរ។ បើបានជាត្រូវជួបមនុស្សពិបាកៗដូចនេះទៅហើយ មានតែរិះរកគ្រប់វិធីសាស្ត្រដើម្បីកែប្រែ អោយអស់ពីលទ្ធភាពនិងសមត្ថភាព។ ហើយបើនៅតែក្បាលរឹងមិនព្រមកែគឺមានតែ បណ្តោយទៅតាមនិស្ស័យរបស់គេទៅចុះ។ កម្មអាក្រក់ដែលគេបានធ្វើមក យើងមិនអាចទៅរួមចំណែកជាមួយគេបានទេ។យើងមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន មិនអាចត្រូវលះបង់តម្លៃទាំងនោះទៅតាមនុស្សដែលគ្មានតម្លៃបានទេ។ មានអង្ករល្មមបរិភោគហើយ មិនចាំបាច់ទៅដូរយកអង្កាមមកធ្វើអ្វីនោះទេ។ មិនអាចយកសាច់ទៅដូរយកឆ្អឹង មានសេចក្តីសុខមិនអាចរត់ដេញចាប់យកទុក្ខមកដាក់ជិតខ្លួននោះទេ។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top