• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រទេសឥណ្ឌូនេស៊ីបង្កើនប្រាក់ចំណូលសម្រាប់ទីប្រឹក្សាសាសនា

[Copy link]
448 0
Share

នាពេលថ្មីៗនេះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីគឺ លោក Joko Widodo ជួបជាមួយអ្នកផ្តល់ប្រឹក្សាខាងសាសនាប្រហែល ៥០០០ នាក់នៅទីក្រុងសឺមែរ៉ាង ដោយលោកបានសន្យានឹងបង្កើនប្រាក់ខែសម្រាប់ទីប្រឹក្សាសាសនាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកក៏មានប្រសាសបន្តទៀតថា ការកើនឡើងប្រាក់ឈ្នួលនេះ នឹងត្រូវបានផ្តល់ឱ្យក្រុមប្រឹក្សាសាសនា ចំពោះអ្នកដែលត្រូវបានជួលដោយក្រសួងកិច្ចការសាសនាតាមមូលដ្ឋាននៃកិច្ចសន្យាតែប៉ុណ្ណោះ។ យោងតាមការបកស្រាយពីក្រសួងសាសនាបានឱ្យដឹងថាចំនួនអ្នកប្រឹក្សាខាងសាសនាមាន ៨១,០០០ នាក់ ហើយ ៤៥,០០០នាក់ទៀត ត្រូវបានជួលដោយរដ្ឋាភិបាលលើមូលដ្ឋាននៃកិច្ចសន្យារបស់ក្រសួង។

Untitled-13.jpg

លោកប្រធានាធិបតីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំរបស់គាត់ថា ប្រាក់ឈ្នួលនឹងកើនឡើងទ្វេរដងនៅឆ្នាំនេះឬឆ្នាំក្រោយ។ លោកបញ្ជាក់ដែរថា ជាញឹកញាប់លោកបានជួបពិភាក្សាជាមួយមេដឹកនាំគ្រប់ប្រទេសដទៃទៀត ចំពោះសាមគ្គីភាពឥណ្ឌូនេស៊ីដោយសង្កត់ធ្ងន់ទៅលើទីប្រឹក្សាសាសនាដើរតួនាទីសំខាន់នៅក្នុងការសាមគ្គីភាពគ្នានៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកិច្ចការសាសនារបស់ឥណ្ឌូនេស៊ី មានបុគ្គលិកអ្នកផ្តល់ប្រឹក្សាខាងសាសនាសម្រាប់សាសនាទាំងប្រាំមួយសាសន៏មានដូចជា ឥស្លាម គ្រិស្តសាសនា កាតូលិកសាសនា ហិណ្ឌូ ព្រះពុទ្ធសាសនា និងលទ្ធិខុងជឺនិយមនេះ។ ដោយមានកោះជាង ១៧,០០០, កោះឥណ្ឌូនេស៊ីមានប្រជាជន ២៥០ លាននាក់ឬជាង ៧០០លាននាក់, ក្រុមកុលសម្ព័ន្ធក្នុងស្រុកចំនួន ១,១០០ និងប្រពៃណីរាប់មិនអស់។ ជាកិច្ចចុងក្រោយ លោក វីដូដូ បាននិយាយថាប្រទេសនេះគឺជាឧទាហរណ៍មួយតែប៉ុណ្ណោះនៃសង្គមមូស្លីមកម្រិតមធ្យមនិងជាគំរូនៃភាពជោគជ័យនៃការរួបរួមគ្នានៅក្នុងភាពសម្បូរបែប។

សរុបសេចក្តីមក ប្រធានាធិបតីឥណ្ឌូនេស៊ីគឺ លោក Joko Widodo បានបើកសន្និសទ្ធិជាមួយប្រធានប្រឹក្សាខាងសាសនា ដម្បីដោះស្រាយបញ្ហាបង្កើនប្រាក់ខែជូនទីប្រឹក្សាសាសនាតទៅតាមមូលដ្ឋាននៃកិច្ចសន្យារបស់ក្រសួងក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រែសម្រួល៖ Brown

ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top