• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រ៧ដោះស្រាយជាមួយសិស្សមានអត្តចរិកមិនល្អ

[Copy link]
270 0
Share
ខាងក្រោមនេះគឺជាវិធីសាស្ត្រចំនួន៧ ដើម្បីចៀសផុតពីបញ្ហាដែលមិនអាចនឹកស្មានដល់ និងដើម្បីកែប្រែសិស្សរបស់អ្នកអោយក្លាយជាសិស្សល្អដូចគេ៖

3.jpg

១.កុំសួរសំនួរ
សួរសំនួរដើម្បីអោយសិស្សមានទំនួលខុសត្រូវ ប៉ុន្តែការសួរសំនួរបង្ខំអោយសិស្សឆ្លើយធ្វើអោយសិស្សស្អប់គ្រូ និងធ្វើអោយបរិយាកាសបង្រៀនកាន់តែពិបាក។
២. កុំឈ្លោះជាមួយសិស្ស
បើអ្នកឈ្លោះពាក្យសំដីជាមួយសិស្ស អ្នកនឹងបាត់បង់ទំនួលខុសត្រូវ។ អ្នកក្លាយជាមានឋានៈស្មើគ្នាជាមួយសិស្ស ។ វាធ្វើអោយសិស្សផ្សេងទៀតហ៊ានឈ្លោះជាមួយអ្នក។

៣.កុំនិយាយរិះគន់ ដាក់កំហុស ឬស្រែកដាក់សិស្ស
ធ្វើទង្វើទាំងនេះដាក់សិស្សណាម្នាក់ នឹងធ្វើអោយសិស្សនៅក្នុងថ្នាក់ទាំងអស់មិនចូលចិត្តអ្នក។ វាក៏ធ្វើអោយទាស់ចិត្តដល់សិស្សមិនល្អ ហើយធ្វើអោយគេមានឥរិយាបថកាន់តែអាក្រក់។

៤. កុំធ្វើការសរសើរដែលមិនត្រឹមត្រូវ
សូមកុំធ្វើការសរសើរដែលលមិនត្រឹមត្រូវ ព្រោះសិស្សមិនល្អនឹងមើលទៅសិស្សផ្សេងទៀត ហើយដឹងថាការសរសើររបស់អ្នកមិនមែនជាការពិត។ សូមសរសើរទៅតាម ការធ្វើបានរបស់សិស្ស។

៥.កុំគុំគួនជាមួយសិស្ស
សិល្ប៍វិធីល្អរបស់គ្រូសម្រាប់សិស្សគឺគិតថាថ្ងៃណាក៏ជាថ្ងៃថ្មីជានិច្ច។ ដូចនេះអ្នកត្រូវនិយាយសួស្តី ញញឹមដាក់ពួកគេរាល់ថ្ងៃ ហើយអោយពួកគេដឹងថា អ្នករីករាយចង់ឃើញវត្តមានពួកគេមុនគេជារៀងរាល់ព្រឹក។
៦.កុំធ្វើអោយបាត់បង់ចិត្តត្រជាក់
អ្នកមិនត្រូវបាត់បង់ការគ្រប់គ្រងអារម្មណ៍ទេ នៅពេលសិស្សធ្វើអោយអ្នកខឹង សូម្បីតែការដកដង្ហើមនិងការគ្រលៀសភ្នែក។ វាធ្វើបាត់ភាពស្និទ្ធស្នាល បរិយាកាសក្នុងថ្នាក់តានតឹង សិស្សខូចចាប់ចំនុចអ្នកបាន។

៧.កុំព្រងើយកន្ទើយជាមួយអាកប្បកិរិយាមិនត្រឹមត្រូវ
អាកប្បកិរិយាអាក្រក់គឺជាគំរូមិនល្អដល់សិស្សផ្សេងទៀត។ បើសិនជាឃើញសិស្សខូចធ្វើអោយបាត់វិន័យ ទោះតិចតួចក៏ដោយ អ្នកត្រូវតែអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលាភា្លម។ ការព្រងើយធ្វើអោយសិស្ស មិនគោរពវិន័យកាន់តែច្រើន។


អត្ថបទ៖Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top