• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ទង្វើ ៥ យ៉ាងរបស់បុរសៗ ធ្វើឲ្យមិត្តស្រីមានអារម្មណ៍ធុញទ្រាន់

[Copy link]
649 0
Share
ដោយសារក្តីស្រលាញ់ចំពោះមិត្តស្រីខ្លាំងពេក ទើបបុរសៗមួយចំនួនធ្វើរឿងដែលមនុស្សស្រីមិនចូលចិត្តទាំងមិនបានគិត។ បើមិនចង់ឲ្យសង្សារខឹង ឬ ស្អប់ដាច់ខាតកុំធ្វើរឿងទាំង ៥ នេះជ្រុលពេក ៖

sample-cover-article.jpg

១. ពូកែសួរដេញដោល
ស្រីៗស្អប់បំផុតមិត្តប្រុសដែលពូកែសួររឿងដដែលៗ ឬ សួរចាក់ឬសចាក់គល់ ចង់ដឹងស្ទើរគ្រប់រឿង។

២. ពូកែប្រច័ណ្ឌ
បើមិនស្រលាញ់មិនប្រច័ណ្ឌទេត្រូវអត់? ប៉ុន្តែមនុស្សប្រុសមួយចំនួនប្រច័ណ្ឌគ្មានហេតុផលធ្វើឲ្យមិត្តស្រីមិនចូលចិត្ត។

៣. ហួងហែងជ្រុល
គ្រប់យ៉ាងមកពីស្រលាញ់ទើបហួងហែង បារម្ភបែបនេះ។ ស្រីៗភាគច្រើនចង់បានសិទ្ធសើរភាព និងមិនចង់ឲ្យមិត្តប្រុសត្រួតត្រាហូសហេតុពេកនោះទេ។

៤. ឆែកទូរស័ព្ទ
ជាសង្សារនឹងគ្នាឆែកទូរស័ព្ទខុសដែរមែន? តាមពិតវាមិនខុសទេ ប៉ុន្តែពេលដែលធ្វើបែបនេះដូចជាមិនទុកចិត្តមិត្តស្រី មិនគោរពនាងទាល់តែសោះ។

៥. មិនគោរព មិនឲ្យតម្លៃមិត្តស្រី
ស្រីៗគ្រប់រូបគ្មានអ្នកណាអាចបន្តស្រលាញ់មនុស្សប្រុសបែបនេះបានទេ ថែមទាំងមិនចូលចិត្តមនុស្សប្រុសចរិតបែបនេះផងដែរ៕

អត្ថបទ៖ Queenco

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top